Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រកចំណូលពីការនាំចេញជ័រកៅស៊បានជាង ៣០៤លានដុល្លារ រយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ ខណ:ផលិតផលកើន តែតម្លៃធ្លាក់ចុះ

spot_img

ភ្នំពេញ ៖ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ចេញផ្សាយប៉ុន្មានថ្ងៃមុននេះ បានឱ្យដឹងថា រយៈពេល៨ខែ គិតចាប់ចាប់ពី ខែមករា ដល់ ខែសីហា ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារក្រៅប្រទេស, ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានទឹកប្រាក់ជាង ៣០១លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ មានទឹកប្រាក់ជាង ៣លានដុល្លារ។

គិតជាបរិមាណ និងតម្លៃជ័រកៅស៊ូវិញ គឺរយៈពេល ៨ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ១៩៤ ០១៤តោន កើនឡើងចំនួន ១ ៤៥៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២០ ៦២៩ម៉ែត្រគូប។ សម្រាប់តម្លៃលក់ជ័រកៅស៊ូ គិតជាមធ្យម ក្នុងឆ្នាំ២០២២នេះ ថ្លៃ ១ ៥៥៣ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ១១៩ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា នៅរយៈពេល៨ខែ ឆ្នាំ២០២២ មានការកើនឡើងដោយសារកត្ដាធំៗចំនួន ៤ គឺ ១. អតុល្យភាពរវាងការផ្គត់ផ្គង និងតម្រូវការ, ២. ផ្ទៃដីចៀរជ័រកើនឡើង, ៣. កត្តាមិនមែនមូលដ្ឋាន គឺតម្លៃប្រេងឆៅកើនឡើង, និង ៤. អាកាសធាតុដើមឆ្នាំ មានការអំណោយផល តែនៅក្នុងសីហា មានភ្លៀងច្រើន ធ្វើឲ្យការប្រមូលផលជួបការលំបាក។

សរុបមក ផលិតផលបានកើនឡើងមែន តែតម្លៃធ្លាក់ចុះ ដូច្នេះប្រាក់ចំណូលបានថយចុះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×