Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរឆ្ពោះទៅប្រកួតបវរកញ្ញាចក្រវាល Miss Universe លើកទី៧១ របស់ ហង្ស ម៉ានីតា កំពុងហ្វឹកហាត់នៅហ្វីលីពីន

spot_img

ភ្នំពេញ ៖ ការប្រកួតបវរកញ្ញាចក្រវាឡជាផ្លូវការ Miss Universe លើកទី៧១ នឹងត្រូវប្រារព្ធធ្វើឡើងនៅក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ហើយការប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដោយមានបេក្ខភាពជានារីស្អាតៗច្រើននាក់ តំណាងប្រទេសនីមួយៗ បានចូលរួមសម្តែងសមត្ថភាព ខណ:តារាសម្រស់នាង ហង្ស ម៉ានីតា ជាបេក្ខភាពតំណាងកម្ពុជា ប្រកួតជាមួយបេក្ខភាពគ្រប់ជាតិសាសន៍មកពីជុំវិញពិភពលោក។

មហាជនលើសាកលលោក កំពុងចាប់អារម្មណ៍តាមដានជាខ្លាំងជុំវិញព្រឹត្តិការណ៍ប្រកួតបវរកញ្ញាចក្រវាឡពិភពលោកមួយនេះ។

សម្រាប់កម្ពុជា នាង ហង្ស ម៉ានីតា ជាតារាសម្រស់ កូនខ្មែរកាត់បារាំង ម្ចាស់មកុដ Miss Universe Cambodia 2022 (ប្រចាំកម្ពុជា) ក៏កំពុងធ្វើឱ្យមានភាពទាក់ទាញ និងចាប់អារម្មណ៍ជាខ្លាំង ផងដែរ ហើយពេលនេះនាងកំពុងហ្វឹកហាត់ជំនាញផ្សេងៗនៅ ប្រទេសហ្វីលីពីន។

នាង ហង្ស ម៉ានីតា ត្រូវបានមហាជនជឿជាក់ថា នឹងអាចប្រឡងជាប់តំណែងថបណាមួយជាមិនខានសម្រាប់ឆ្នាំ២០២២នេះ ប្រសិនបើមានការបណ្តុះបណ្ដាល ព្រមជាមួយការខិតខំរបស់នាង។

ជាមួយគ្នានេះផងដែរ ម៉ានីតា ត្រូវបានគេផ្តល់កិត្តិយសឱ្យចូលរួមកម្មវិធីប្រឡងធំមួយបន្ទាប់ពីបានទៅដល់ដែនដីហ្វីលីពីន។ ស្រីស្អាតនេះ ត្រូវបានស្វាគមន៍ក្នុងកម្មវិធីប្រឡងបុរសឯកហ្វីលីពីន ថែមទាំងលើកកិត្តិយស ឱ្យនាងដើរលើឆាកកម្រាលព្រំក្រហម អមជាមួយការចោមរោមថតពីបណ្តាអ្នកសារព័ត៌មាននៅទីនោះជាច្រើន។

មុនឡើងយន្តហោះ ហង្ស ម៉ានីតា បានសន្យាថា ខិតខំធ្វើការងារឱ្យល្អ និងអរគុណគ្រូឯកទេសបាន ជួយជំរុញសមត្ថភាពនាង។ នាងគ្មានពាក្យអ្វីក្រៅពីការជូនពរពីហ្វេនៗ ដែលបានជួយផ្ដល់កម្លាំងចិត្តជូននាងចំពោះការប្រកួតលើឆាកបវរកញ្ញាអន្តេរជាតិមួយនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×