Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាំទុក​បងប្អូន! កុម្ម៉ង់​អាវប៉ាក់ ៣ ទំហំ 4XL ពេល​ឆែកមើល សុទ្ធតែ​អាវ​កូនក្មេង ក៏​ឆាត​ទៅ​សួរ​នាំ​ភ្លាម​ៗ ស្រាប់តែ​ពុំ​ត្រឹម​ប្លុក​ហ្វេ​សប៊ុក​ទេ គឺ​ថែម​ទាំង​ជេ.រប្រទេចទៀ​ត

spot_img

ផេកលក់អាវប៉ាក់មួយ ដែលមើលទៅហាក់មានតម្លៃ សេចក្តីថ្លៃថ្នូរណាស់ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺពេលដឹងធាតុពិត ហួសនិយាយខ្លាំងតែម្តង ព្រោះថា នៅពេលអតិថិជនឆាតប្រាប់ថា «ឥវ៉ាន់ផ្ញើមកខុសទាំងម៉ូដ ខុសទាំងទំហំ» ស្រាប់តែអ្នកលក់រូបនោះ មិនដឹងជាអ្នកលក់បោកប្រាស់គេ ឬយ៉ាងណា បានជេរប្រទេចខ្លាំងៗ គ្មានស្គាល់រដូវខែភ្ជុំ ព្រោះខឹងអតិថិជន ចូល Comment ក្នុងផេកផ្ទាល់ៗជាសាធារណៈ «សួរថា រកសុីបោកប្រាស់គេមែន!» បន្ទាប់ពីឆាតសួរនាំត្រឹមត្រូវរឿងផ្ញើឥវ៉ាន់ខុស បែរជាមិនឆ្លើយតប។

បើតាមបងស្រីម្នាក់ជាអតិថិជន បានប្រាប់ CEN ឲ្យដឹងថា គាត់បានឃើញផេកលក់អាវប៉ាក់មួយដែលមានឈ្មោះថា SH shop មានអាវស្អាតៗ គាត់ក៏បានកុម្ម៉ង់ទិញអាវប៉ាក់ចំនួន៣ ដើម្បីពាក់ទៅវត្តនៅក្នុងរដូវភ្ជុំបិណ្ឌ ដែលអាវទាំងអស់ទំហំ 4XL (អាវ១ តម្លៃ 20$) សរុបទាំងអស់ 45$ ។ គាត់បានបន្តថា នៅពេលឥវ៉ាន់ យកមកដល់ផ្ទះ គាត់ពុំបានឆែកមើលភ្លាមៗនោះទេ ដោយជាប់រវល់ការងារ ប៉ុន្តែ បន្ទាប់រួចកិច្ចការ បើកឆែកមើល ស្រាប់តែរកឃើញអាវប៉ាក់ទាំង៣ ជាប្រភេទទំហំកូនក្មេងប៉ុណ្ណោះ ពោលគឺខុសទាំងម៉ូត ខុសទាំងទំហំខ្លាំងតែម្តង។

ភ្លាមៗនោះ នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោង ៣ និង ២នាទី) គាត់ក៏បានឆាតទៅសួរនាំ ទាក់ទងរឿងផ្ញើឥវ៉ាន់មកខុស ព្រោះគ្មានអាវមួយណាអាចពាក់កើតមួយនោះទេ។ ប៉ុន្តែ ដោយសារតែអ្នកលក់មិនដឹងថាជាមនុស្សប្រភេទណា ពុំឆ្លើយតបទាល់តែសោះ ទៅនឹងរាល់សារដែលគាត់បានឆាតសួរនាំ ហើយទីបំផុត គាត់ក៏សម្រេចចិត្តចូលខមិនក្នុងផេកផ្ទាល់ ដោយដាក់ឲ្យថា «អូនឯងរកសុីបោកគេរហូតចឹងមែន អីៗចឹងទៅ!» ស្រាប់តែអ្នកលក់រូបនោះ គឺពុំត្រឹមលុបខមិនរបស់គាត់ទេ គឺថែមទាំងប្លុក account ហ្វេសប៊ុកគាត់ មិនអាចឲ្យចូលខមិនឆ្លើយតបបានទៀតឡើយ។

បើទោះជាបោកប្រាស់ ឬមិនបោកប្រាស់ តែទង្វើគ្មានការទទួលខុសត្រូវ និងថែមទាំងជេរប្រមាថ ដាក់អតិថិជនបែបនេះ គឺជាគំរូដ៏អាក្រក់បំផុតមួយ។ ហើយជាមួយនឹងទង្វើដ៏គ្មានសេចក្តីថ្លៃថ្នូរនេះ ដែលធ្វើឲ្យប៉ះពាល់ដល់គេអ្នករកសុីត្រឹមត្រូវជាច្រើនផងដែរ ក៏សូមបងប្អូនទាំងអស់គ្នានៅលើបណ្តាញសង្គម ត្រូវកត់ចំណាំទុកផេកលក់អាវប៉ាក់ SH shop នេះផង ដើម្បីកុំឲ្យជួបរឿងបោកប្រាស់ដូចបងស្រីខាងលើ អស់លុយ 45$ ហើយ ត្រូវអ្នកលក់គំនិតអាក្រក់ជេរប្រមាថថែមទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×