ព្រះបដិមាកររបស់ព្រះម៉ែ Maria ត្រូវបានគេឃើញថា ស្រក់ទឹកភ្នែកនៅក្នុងព្រះវិហារមួយនៅអាមេរិកកាលពីថ្ងៃ ២០ខែឧសភា -នេះបើតាមកាសែត Daily Star។
សាសនិកដែលបានទៅកាន់ព្រះវិហារនោះកាលពីថ្ងៃអាទិត្យពិតជាស្រឡាំងកាំងពេលឃើញព្រឹត្តិការណ៍ចម្លែក ហើយបានហៅថា នេះគឺជារឿង “សិល្ប៍” ។
ហេតុការណ៍នេះបានកើតឡើងនៅព្រះវិហារគ្រិស្តសាសនាព្រះម៉ែ Guadalupe នៅ Hobbs រដ្ឋ New Mexico ប្រទេសអាមេរិក ។
សមត្ថកិច្ចពាក់ព័ន្ធបានមានវត្តមាននៅព្រះវិហារនោះ ហើយកំពុងស៊ើបអង្កេតថា តើវា “សិល្ប៍” ឬគ្រាន់តែជាល្បែងឆបោកមួយ ។ ប្រសិនបើហៅថាវាជារឿង “សិល្ប៍” ចំពោះបាតុភូតនេះវាចាំបាច់ត្រូវបានបញ្ជាក់ទទួលស្គាល់ពីព្រះវិហារ ។
“ទឹកភ្នែក” ត្រូវបានស៊ើបអង្កេតប្រមូលយកទៅធ្វើការវិភាគ ។ អ្នកគ្រប់គ្រងព្រះវិហារធានាថា ពួកគេនឹងប្រើប្រាស់របៀប “វិទ្យាសាស្ត្រ” ចំពោះបាតុភូតនេះ ។ ជាក់ស្តែង “ទឹកភ្នែក” នេះនឹងត្រូវបានធ្វើតេស្តពិនិត្យមើល DNA ដែរឬទេ ព្រុំជាមួយនោះវត្ថុធាតុដែលផលិតព្រះបដិមាករត្រូវបានយកទៅធ្វើតេស្តផងដែរ ។
បណ្តាតំណក់ “ទឹកភ្នែក” ដំបូងត្រូវបានរកឃើញដោយ Laura Cisneros ជាលេខាធិការរបស់ព្រះវិហារ ។ នាងបានសំឡឹងឃើញ “បណ្តាសារធាតុរដៀងនឹងប្រេង” ហូរនៅជើងរបស់ព្រះបដិមាករ ។ ចំណែកសាសនិកម្នាក់ទៀតឲ្យដឹងថា គាត់បានយកកន្សែងមកជូតទឹកភ្នែនេះ តែវានៅបន្តហូរចេញ ៕ ចន្ទ្រា