Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀងធ្លាក់គំហុកមួយថ្ងៃមួយយប់ ធ្វើឱ្យជំនន់ទឹកភ្លៀងលិចលង់ភូមិ ចំនួន ៤ ក្នុងស្រុកក្រគរ

ស្រុកក្រគរ ៖ បើតាម លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានឱ្យក្រុមអ្នកសារព័ត៌មាន ដឹងនាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ថា ដោយសារភ្លៀងធ្លាក់គំហុកខ្លាំងពេក ធ្វើឱ្យភូមិចំនួន ៤ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបណ្តាលឱ្យជន់លិច បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។

លោកអភិបាលស្រុកក្រគរ រូបនេះថា ការលិចលង់នេះ គឺដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក គឺភ្លៀងធ្លាក់មួយយប់មួយថ្ងៃ តែម្ដង ប៉ុន្តែកន្លងផុតមួយថ្ងៃមកនេះ ជំនន់ទឹកភ្លៀងបានស្រកទៅវិញប្រហែលជាង១តឹកហើយ រីឯស្ថានភាពអាកាសធាតុ ក៏ចាប់ផ្តើមធូរស្រាលវិញដែរ។

ភ្លៀងរយៈពេលមួយថ្ងៃមួយយប់នេះ ស្រោចស្រពតំបន់មួយចំនួននៅក្នុងស្រុកក្រគរ បានធ្វើឲ្យទឹកហូរធ្លាក់ពីផ្នែកខាងលើ នៃជួរភ្នំឱរ៉ាល់ បណ្តាលឱ្យជន់លិច ភូមិចំនួន ៤ នៃឃុំឈើតុំ ស្រុកក្រគរ រួមមាន ភូមិកាប៉ាស់ក្រោម ភូមិកាប៉ាស់លើ ភូមិដង្គាបក្តាម និងភូមិបំណក់ គឺលិចលង់ចាប់ពីម៉ោង១:៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែគិតមកដល់ព្រលប់ថ្ងៃខែឆ្នាំដដែលនេះ ទឹកបានស្រកទៅវិញ ប្រហែលជាង១តឹកហើយ ផលប៉ះពាល់ក៏មិនធ្ងន់ធ្ងរប៉ុន្មានដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×