សត្វចម្លែកមួយក្បាលដ៏ធំសម្បើម និងអាថ៌កំបាំងទើបត្រូវបានគេប្រទះឃើញនៅកន្លែងដែលគេធ្លាប់ឃើញសត្វចម្លែកម្យ៉ាងហៅថា Bigfoot -នេះបើតាម Daily Star ចុះផ្សាយ។
សត្វចម្លែកនេះស្រដៀងនឹងសត្វជើងធំត្រូវបាញ់ងាប់នៅរដ្ឋ Montana អាមេរិក ។
សភាវៈចម្លែកនេះត្រូវបានគេសំឡឹងឃើញនៅជិតកសិកដ្ឋានមួយនៅរដ្ឋា Montana អាមេរិក កាលពីចុងសប្តាហ៍ ហើយម្ចាស់កសិដ្ឋាននោះបានទូរស័ព្ទទៅកាន់មេព្រៃប្រចាំតំបន់ ។ ពេលដែលមេព្រៃមកដល់ទីនេះ គេបាញ់សម្លាប់សត្វចម្លែកនេះ មុនពេលវាធ្វើការវាយប្រហារទៅលើសត្វចិញ្ចឹម ។ ក្រោយពេលបាញ់ស្លាប់មេព្រៃទាំងពីរបានដើរចូលកៀក ហើយក៏ពិនិត្យឃើញថា វាជាសត្វម្យ៉ាងដែលពួកគេពុំធ្លាប់ឃើញ ។ រូបភាពមួយបង្ហាញថា វាមានប្រអប់ធ្មេញយ៉ាងធំ រោមពណ៌ក្រម៉ៅ ហើយវាពិតជាធំណាស់ បើប្រៀបទៅនឹងឆ្កែមួយក្បាលនោះ ។ ខ្មោចរបស់វាត្រូវបានគេបញ្ជូនភ្លាមទៅកាន់បន្ទប់ពិសោធន៍សត្វព្រៃ ហើយគេនឹងធ្វើការពិនិត្យ DAN ។
មកទល់ពេលនេះនៅពុំទាន់មានការប្រកាសជាផ្លូវការណាមួយបញ្ជាក់ប្រាប់ថា វាជាសត្វអ្វី ។ គួរកត់សម្គាល់ថា នៅតំបន់នោះគេតែងឃើញសត្វចម្លែកដែលហៅថា Bigfoot ជាញឹកញាប់ ។
សភាវៈដែលគេប្រទះឃើញជាញឹកញាប់ហៅថា Bigfoot