Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងសាទុក្ខ ស្រ្តីជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងកា.ប់រា.នដីព្រៃយកធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ដីការពារធនធានធម្មជាតិ នៅខេត្តស្ទឹងត្រែង

spot_img

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខរបស់ ស្រ្តីជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសកា.ប់រា.នដីព្រៃយកធ្វើជាកម្មសិទ្ធិ ក្នុងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិប្រព្រឹត្ត នៅត្រង់ចំណុច អូរសេវ ភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក យូ ប៊ុនឡេង ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ យ៉ុន ស្រីនិ ភេទស្រី អាយុ ២៤ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ ស្រ្តីជាប់ចោទ យ៉ុន ស្រីនិ ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃ ទី ២៥ ខែសីហាឆ្នាំ ២០២០ បានកាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ និងពិន័យ ១០០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ “កា.ប់រា.នដីព្រៃយកធ្វើជាកម្មសិទ្ធិ ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ” តាមមាត្រា ៦២ ចំណុចទី ១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

សាលាឧទ្ធរណ៍ខេត្តត្បឃ្មុំ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៧ ឆ្នាំ មកត្រឹម ៤ ឆ្នាំវិញ ។ តែបើកផ្លូវឱ្យគាត់ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

ស្ត្រីជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៩ នៅភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃច័ន្ទទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×