Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតតែ​លុយ​មែ​ន! ពេល​ដឹង​ថា ជនរងគ្រោះ​ស្លា.ប់ ឡានពេទ្យ​គ្លីនិក​ឯកជន​មួយ​នេះ ដឹក​សព​មក​ទុកចោល​កន្លែង​កើតហេតុ​វិញ ធ្វើឲ្យ​ក្រុម​គ្រួសារ​ខ្លោចចិត្ត​យ៉ាង​ខ្លាំង

spot_img

ពិតជារឿងដ៏ហួសហេតុ និងខ្លោចចិត្តខ្លាំងណាស់ នៅពេលដែលបានដឹងថា រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមួយ ដែលគិតលុយជាធំ តែគ្មានគុណធម៌ជាមនុស្ស បានដឹកជនរងគ្រោះទៅសង្គ្រោះ ប៉ុន្តែ ពេលដឹងថា ជនរងគ្រោះបានស្លាប់ ក៏ដឹកសពយកមកទុកចោលនៅកន្លែងកើតហេតុវិញ ដែលធ្វើឲ្យក្រុមគ្រួសារ ស្វែងរកឡើងវិលក្បុង ដោយមិនដឹងដឹកយកទៅទីណា ព្រោះរថយន្តគ្មានផ្លាកសម្គាល់គ្លីនិក និងសូម្បីលេខទូរស័ព្ទក៏គ្មាន។

នេះបើតាមប្រភពពីអ្នកប្រើប្រាស់ហ្វេសប៊ុក បានប្រាប់ឲ្យដឹងពីករណីដ៏ហួសចិត្តមួយនេះថា៖ ដេីររកសពរាប់ម៉ោង​ដោយសាររថយន្តសង្គ្រោះ​បន្ទាន់​គ្មានផ្លាកសម្គាល់គ្លីនិក​ និងលេខទូរស័ព្ទ​ បានដឹកសាកសពស្រ្តីម្នាក់​ដែលស្លាប់​ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍​នៅ​ចំណុចរង្វង់មូលព្រែកសំរោង​ ក្រុងតាខ្មៅ​ខេត្ត​កណ្ដាល​ មិនដឹងដឹកយកទៅ​ទីណា​ ក្រុមគ្រួសារសពដេីររកសពរាប់ម៉ោង​ទម្រាំឃេីញ​ បែរជា​មកឃើញនៅ​កន្លែងកេីតហេតុទៅ​វិញ​ ពេលសួរនាំទេីបដឹងថា ​មានរថយន្ដសង្គ្រោះ​បន្ទាន់មួយ បានដឹកអ្នករបួសទៅ​ តែ​ក្រោយពេលដឹងថា ​ជនរងគ្រោះ​បានផុតដង្ហើមស្លាប់​ក៏ដឹកយកមកកន្លែងកេីតហេតុវិញ ។ តេីរឿងរញ៉េរញ៉ៃបែបនេះ ពេលណាអាចគ្រប់គ្រងបាន?។

តែដោយឡែក បើតាមគណនីហ្វេសប៊ុកឈ្មោះ SE NG ដែលបានដឹងពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងផងថា សពស្រ្តីជនរងគ្រោះ ត្រូវបានឡានពេទ្យនោះ បានដឹកទៅមិនទាន់ផុតពីកន្លែងកើតហេតុផង (ប្រហែលជា៥០០ម៉ែត្រ) និងបូករួមស្ទះផ្លូវខ្លាំងផងដែរ ក៏បានឃើញឡានពេទ្យបានបើកត្រលប់មកកន្លែងកើតហេតុវិញភ្លាមៗ ដោយបុគ្គលិកពេទ្យ បានប្រាប់ថា ជនរងនោះបានស្លាប់ហើយ ព្រោះឡានបានកិនចំខ្លួនស្ត្រីនោះបាក់ចង្កេះ និងបែកផ្លោកនោមអស់ហើយ»។

ទាក់ទងករណីដ៏ហួសចិត្តខ្លាំងបំផុតនេះផងដែរ គេក៏បានលើកឡើងចំៗថា៖ «អ្នករបួស ៦០ ទៅ ៨០ ដុល្លារ ដល់ពេលស្លាប់ ដឹកហ្វី្រ មកទុកកន្លែងដដែល ព្រោះមិនដឹងទារលុយម៉េច បើគាត់ស្លាប់បាត់ ទាន់ ???, មានវីដេអូមួយទើបផុស ៤, ៥ ឡាន ដណ្តើមអ្នករបួស បំពានប្រកាសក្រសួងសុខាភិបាល, ពេលខ្លះឈ្លោះគ្នាក៏មានដែរ ព្រោះរឿងដណ្តើម «ម៉ូយ» ជនរងគ្រោះ, សូម្បីតែរឿងដ៏គួរឲ្យខ្លាចផ្សារបែបនេះ ក៏អាចបង្កើតទៅជាឆាកកប្លែងបានដែរ ឱ..មនុស្សអើយ? បានន័យថាម៉េច ដឹកមនុស្សទៅសង្រ្គោះ ពេលដឹងថាស្លាប់ហើយ ក៏ដឹកមកកន្លែងកើតហេតុវិញ បើសិនអ្នកជាសាច់ញាតិរបស់សព តើអ្នកមានអារម្មណ៍យ៉ាងណា?,….»។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយស្រ្តីម្នាក់ទើបនឹងរៀបការហើយបាន២ ទៅ ៣ខែ ជិះម៉ូតូធូដេ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BY-1366 ត្រូវរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 4A-9987 បើកបរបុក និងកិន បណ្តាលឲ្យស្លាប់បាត់បង់ជីវិតចោលប្តី គួរឲ្យអាសូរ។ ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចម្តុំរង្វង់មូលស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×