Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡៅ បញ្ញា បង្ហើបថា ការងារសិល្បៈមមាញឹក ចង់បោះបង់ការងារជាគ្រូបង្វឹកកីឡា

spot_img

ភ្នំពេញ ៖ Mister Supranational 2022 ឡៅ បញ្ញា ដែលជាបុរសឯកកម្ពុជា កំពុងតែមានទីផ្សារខ្ពស់លើវិស័យសិល្បៈនាមួយរយៈចុងក្រោយនេះ ជាពិសេស គឺបន្ទាប់ពីលោកវិលត្រឡប់ពីការប្រកួតនៅប្រទេសប៉ូឡូញវិញ កាលពីពេលថ្មីៗកន្លងទៅ។

ទោះជាមិនទទួលបានជយលាភីត្រឡប់មកមាតុភូមិវិញក៏ដោយ តែតារាម៉ូដែលខ្ពស់សង្ហារូបនេះ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ហើយក៏មានបណ្ដាក្រុមហ៊ុនជាច្រើនទាក់ទងលោកជាបន្តបន្ទាប់ថតបង្ហាញផលិតផល និងការងារច្រើនជាច្រើនទៀត។ ដោយសារតែជោគជ័យខ្លាំងបែបនេះហើយ ទើប ឡៅ បញ្ញាហាក់ចង់បោះបង់ការងារដែលជាគ្រូបង្ហាត់កីឡាចោល ដើម្បីមកប្រឡូកពេញស៊ប់ផ្នែកសិល្បៈនេះវិញ។

បុរសឯក វ័យ២៤ឆ្នាំ ខាងលើ បាននិយាយថាការងារសិល្បៈ គឺជាអ្វីដែលលោកស្រលាញ់ និងចូលចិត្តបំផុត ហើយវាក៏ជាក្ដីស្រមៃធំរបស់លោកផងដែរ, បែបនេះហើយទើបលោកចង់បោះបង់អាជីពជាអ្នកបង្ហាត់កីឡាចោល ស្របពេលការងារសិល្បៈកំពុងតែមានទីផ្សារខ្ពស់។

តាមរតយៈការងារដ៏មមាញឹកសឹងមិនគួរឱ្យជឿបែបនេះ ឡៅ បញ្ញា បង្ហាញក្ដីរំពឹងខ្ពស់ថា ប្រជាប្រិយភាពរបស់ខ្លួននឹងកើនឡើងបន្ថែមទៀត នាពេលឆាប់ៗខាងមុខ ក្នុងនោះលោកក៏ត្រៀមបង្ហាញស្នាដៃជាច្រើនផងដែរ ឆ្លើយតបតាមការចង់បានរបស់អ្នកគាំទ្រ។

ឡៅ បញ្ញា ក្រៅពីពង្រឹងអាជីពសិល្បៈឱ្យរឹងមាំនោះ លោកមានបំណងនឹងតាមរកក្តីស្រមៃធំៗជាច្រើនផ្សេងទៀតក្នុងវិស័យនេះ ប៉ុន្តែពុំទាន់ហ៊ាននិយាយថា ជាក្ដីស្រមៃនោះជាអ្វី ចាំវាក្លាយជាការពិតសិន នឹងបង្ហាញទស្សនិកជននៅពេលក្រោយ។

លោក ឡៅ បញ្ញា ក៏ធ្លាប់លេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ផងដែរ កាលពីពេលថ្មីៗនេះតាមរយៈរឿង « ជំពប់សម្តីជំពាក់បេះដូង » ដោយលោកសម្តែងជាគ្រូកីឡា ដែលមានរូបសង្ហា មាននារីជាច្រើនប្រាថ្នាជាគូ, រឿងនេះបានធ្វើឱ្យ ឡៅ បញ្ញា កាន់តែលេចមុខខ្លាំងនៅក្នុងពិភពសម្តែង រហូតត្រូវបានផលិតកម្មជាច្រើនហៅលោកថតជាបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×