Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ពន្យល់ថាការសង្គ្រោះស្ត្រីពីការធ្វើទុ.ក្ខបុ.កម្នេ.ញត្រូវការប្រើពេលវេលាបន្តិច ខណ:ផ្ដល់លេខទូរស័ព្ទអន្តរាគមន៍ពីរខ្សែ

ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបង្ហាញថា ជំនួយសង្គ្រោះស្ត្រីរងគ្រោះពីការធ្វើទុ.ក្ខបុ.កម្នេ.ញ អំពើហិ.ង្សា ការកេងប្រវ័ញ្ច និងការជួញដូរ គឺក្រសួងកិច្ចការនារី ផ្ដល់លេខទូរស័ព្ទ Help Line ចំនួនពីរខ្សែ ជូនដល់សាធារណជន ជាពិសេស ស្ដ្រីដែលរងនូវអំពើអយុត្តិធម៌ ការបៀតបៀនផ្សេងៗ ដើម្បីងាយស្រួលសុំកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ។

ដ្បិតអី កន្លងមក ការស្វែងរកជំនួយអន្ដរាគមន៍របស់ស្ដ្រីរងគ្រោះ ក៏ដូចជាជនរងគ្រោះផ្សេងៗទៀតពាក់ព័ន្ធនឹងស្ត្រី មានការទាក់ទងតាមរយៈបណ្ដាញសង្គម ឬរត់នៅរកអាជ្ញាធរមូលដ្ឋានដែលនៅជិត ប៉ុន្ដែសុទ្ធតែត្រូវការប្រើប្រាស់ពេលវេលា ស៊ើបសួរ ស្រាវជ្រាវ មិនមែនភ្លាមៗតាមចិត្តរបស់ជនរងនោះទេ ប៉ុន្តែទឡជាយ៉ាងណា ក្រសួងកិច្ចការនារី សូមផ្ដល់លេខទូរស័ព្ទពីរខ្សែ រួមមាន ០៩៣ ៧៧៧ ៩០០ និង ០៨៥ ៧៧៧ ៩០០ ឬក៏អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកស្រី អ៉ឹង កន្ថាផាវី បានបញ្ជាក់ថា ក្រៅពីលេខទូរស័ព្ទដែលបានបង្ហាញជូននេះ ជនរងគ្រោះដែលត្រូវការជំនួយអន្ដរាគមន៍ ក៏អាចទំនាក់ទំនងទៅកាន់ក្រសួងកិច្ចការនារីដោយផ្ទាល់ក៏បាន ឬក៏អាចសុំជំនួយអន្ដរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

លោកស្រីរដ្ឋមន្ដ្រី បានទទួលស្គាល់ថា កន្លងទៅការប្រើប្រាស់បណ្ដាញសង្គមពិតជាជួយបានច្រើន ក្នុងការឲ្យក្រសួងបានទទួលនូវព័ត៌មានស្ដីពីការសុំជំនួយផ្សេងៗ ប៉ុន្ដែក្នុងនោះ ក៏មានព័ត៌មានខ្លះ ជាការប្រឌិតក្នុងចេតនាមិនល្អផងដែរ។ វាមិនលឿនដូចចិត្តនោះទេ នៅពេលទទួលបានព័ត៌មានផ្សេងៗ ក្រសួងកិច្ចការនារី ត្រូវធ្វើការស្រាវជ្រាវស្វែងរកប្រភពឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីងាយស្រួលក្នុងការជួយអន្ដរាគមន៍ ហើយមិនមែនគ្រប់រឿងសុទ្ធតែអន្ដរាគមន៍ដោះស្រាយបានលឿននោះដែរ។

លោកស្រី អ៉ឹង កន្ថាផាវី ថ្លែងថា ភាគច្រើនសាធារណជន ចង់ឃើញ ចង់ឱ្យក្រសួងអន្ដរាគមន៍ភ្លាមៗក្នុងរយៈពេល២៤ម៉ោង ប៉ុន្ដែយើងមិនអាចនោះទេ ព្រោះការស្វែងរកយុត្តិធម៌ត្រូវតែមានការស្រាវជ្រាវពិតប្រាកដសិន។ យើងអន្ដរាគមន៍ក្នុងការស្រាវជ្រាវសិន ទំនាក់ទំនងជាមួយសមត្ថកិច្ច ពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិមុន ដើម្បីកំណត់ថា តើបញ្ហានេះកើតមានឬអត់? ប្រភេទករណីអ្វី? ចៀសវាងទទួលព័ត៌មាន គេប្រឌិត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×