Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោស ជនជាប់ចោទម្នាក់ជាប់គុក ០៧ ឆ្នាំ ពាក់ព័ន្ធនឹងការចា.ប់រំ.លោភ នៅខេត្តត្បូងឃ្មុំ

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានតម្កល់ទោស ជនជាប់ចោទម្នាក់ ជាប់ក្នុងពន្ធនាគារកំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធឹងការចាប់ រំ.លោភសេព.សន្ថវ: ទៅលើក្មេងស្រីម្នាក់វ័យ ១៦ ឆ្នាំ ប្រព្រឹត្តនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកខេត្តត្បូងឃ្មុំ កាលពីអំឡុងឆ្នាំ ២០១៨។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ អ៊ាន ម៊ី ភេទប្រុស អាយុ ២៥ រស់នៅ ភូមិអំពុក ឃុំកណ្ដោលជុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ចំណែកឯ ជនរងគ្រោះ ជាកុមារីម្នាក់ ដែលមានអាយុ ១៦ ឆ្នាំ មានទីលំនៅ ស្រុក-ខេត្តត្បូងឃ្មុំ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ អ៊ាន ម៊ី ត្រូវបានសាលាដំបូងខេត្តខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២០ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ និង បង្គាប់ឲ្យសងជំងឺចិត្តដល់ជនរងគ្រោះ ចំនួន ២០ លានរៀល ក្រោមការចោទប្រកាន់ពីបទ : រំ.លោភសេ.ពសន្ថវៈ មានស្ថានទម្ងន់ទោស តាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីខែ កក្កដា ឆ្នាំ ២០១៩ នៅ ភូមិអំពុក ឃុំកណ្ដោលជុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×