អ្នកដឹកនាំរឿងម្នាក់ ដែលសិក្សានៅសាលាភាពយន្តប៉េកាំង ត្រូវបានស្រីៗរាប់សិបនាក់ ចោទប្រកាន់ក្នុងពេលតែមួយថា បានកេងចំណេញពីដំណើរការថតរឿង ដើម្បីបំពានផ្លូវភេទពួកគេ។
នៅថ្ងៃទី២២ ខែកញ្ញា Sina បានរាយការណ៍ថា រឿងអាស្រូវមួយ បានកំពុងអង្រួនពិភពកម្សាន្ត នៅពេលដែលសិស្សរាប់សិបនាក់ បានចេញមុខចោទប្រកាន់អ្នកដឹកនាំរឿង Zhao Weixuan ពីបទបៀតបៀនផ្លូវភេទ។
ប៉ូលីសក្រុងប៉េកាំង បានចូលរួមភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ Shi Ziyi ដែលជាអតីតសិស្សនៅសាលាភាពយន្ត និងបច្ចុប្បន្នជាតារាលើអ៊ីនធឺណិត “hot girl” ដ៏ល្បីល្បាញ។
Shi Ziyi បានចោទប្រកាន់ Zhao Weixuan ថាបានកេងចំណេញពីកេរ្តិ៍ឈ្មោះរបស់នាង ដើម្បីបោកប្រាស់ក្មេងស្រីជាង ២០ នាក់ ផ្សេងទៀត ដែលមានអាយុចន្លោះពី ១៥ ទៅ ១៦ ឆ្នាំ ។ សម្រាប់ហេតុផលក្នុងការបម្រើសិល្បៈ Zhao Weixuan បានល្បួងបង្ខំឱ្យស្លៀកខោអាវបញ្ចេញសាច់ និងថែមទាំងស្រាតថតឃ្លីបក្តៅសាច់ទៀតផង។
តាម Shi Ziyi នោះចំនួនជនរងគ្រោះដែល Zhao Weixuan រំលោភបំពាន គឺអាចឡើងដល់ជាង ១០០ នាក់។ អ្នកដឹកនាំរូបនេះ បានទាក់ទាញនារីក្មេងៗជាច្រើនឱ្យផ្ញើរូបថតស្រើបស្រាលដើម្បីជ្រើសរើសផ្តល់ឱកាសក្នុងការសម្ដែង។ Zhao Weixuan ក៏ឆ្លៀតឱកាសថតដើម្បីប៉ះតំបន់កេរ្តិ៍ខ្មាសរបស់និស្សិតស្រីទៀតផង។ ជនរងគ្រោះបាននិយាយថា ពួកគេបានទទួលរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង នៅពេលដែលពួកគេឆ្លងកាត់វគ្គថតរឿង “blue-beard-loving”។
នៅពេលដែលជនរងគ្រោះទីមួយ និយាយចេញមកលាតត្រដាងទង្វើដ៏អាក្រក់របស់អ្នកដឹកនាំរូបនេះ មនុស្សរាប់សិបនាក់ផ្សេងទៀត បានគាំទ្រព្រោងព្រាត ដែលបង្កើតឱ្យមានរលកនៃកំហឹងដែលមិនធ្លាប់មានពីមុនមក។
លើសពីនេះ គ្រូម្នាក់របស់ Zhao Weixuan ដែលជានាយកសាលាបណ្តុះបណ្តាលសិល្បៈ ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើតួនាទីរបស់គាត់ បោកប្រាស់សិស្សជាច្រើននាក់ និងធ្វើឱ្យសិស្សស្រីម្នាក់មានផ្ទៃពោះនៅអាយុ ១៧ ឆ្នាំ។ Zhao Weixuan ត្រូវបានប៉ូលីសចាប់ខ្លួន ហើយបច្ចុប្បន្ន ប៉ូលីសក៏កំពុងស៊ើបអង្កេតករណីនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








