Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរសូមប្រយ័ត្ន ! គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស ១០នាក់ស្លា.ប់ និងរបួស១២នាក់នៅថ្ងៃទី២២ កញ្ញា

spot_img

ភ្នំពេញៈ មនុស្សចំនួន ១០នាក់ បានស្លា.ប់បាត់បង់ជីវិត និងរងរបួសចំនួន ១២នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ។ តួលេខអ្នកស្លា.ប់ និងរបួសនេះ គឺគិត្រឹមម៉ោង ៤រសៀល។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌មាន CEN នៅរសៀលថ្ហៃទី២២ ខែកញ្ញានេះថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនេះ កើតឡើងចំនួន ១២លើក បានបណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ១០នាក់ និងរងរបួសចំនួន ១២នាក់ (ស្រាល ៨នាក់ និងធ្ងន់ ៤នាក់) ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅរាជធានី ខេត្ត ចំនួន៩ មានដូចជាៈ ខេត្តកំពង់ចាម ស្លា.ប់ ១នាក់ និងរបួស ៣នាក់ , កំពង់ស្ពឺ ស្លា.ប់ ១នាក់ , កំពត ស្លា.ប់ ១នាក់ , កណ្តាល ស្លា.ប់ ២នាក់ , ភ្នំពេញ ស្លា.ប់ ១នាក់ និងរបួស ៣នាក់ , ព្រះសីហនុ ស្លា.ប់ ១នាក់ និងរបួស ១នាក់ , ព្រះវិហារ ស្លា.ប់ ២នាក់ , ស្វាយរៀង ស្លា.ប់ ១នាក់ និងរបួស២នាក់ និងខេត្តឧត្តរមានជ័យ របួស ៣នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×