ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីបញ្ហាស្លាកសញ្ញាលើបាវអង្ករ ដែលបានដាក់លក់លើទីផ្សារបរទេស ។ ក្រសួងពាណិជ្ជកម្ម មានពន្យល់ជុំវិញករណី បាវអង្ករមានរូបប្រាសាទអង្គ និងអក្សរខ្មែរ តែដាក់ថាជាផលិតថៃ ដែលផ្ទុះការរិះគន់លើបណ្ដាញសង្គមហ្វេសប៊ុកនោះ ត្រូវបានក្រសួងបញ្ជាក់ថា បន្ទាប់ស្រាវជ្រាវបឋម ទំនិញអង្ករខាងលើ មានដាក់លក់នៅក្នុងទីក្រុងម៉ុលរ៉េអាល់ នៃប្រទេសកាណាដា តែប៉ុណ្ណោះ គឺពុំមានដាក់លក់នៅតាមផ្សារ នៃប្រទេសផ្សេងៗឡើយ។
ឆ្លើយតបបានតុភាពនេះ ក្រសួងពាណិជ្ជកម្ម នឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីចាត់វិធានការតាមមធ្យោបាយការទូត និងផ្លូវច្បាប់ ដើម្បីស្វែងរងប្រភព និងបុគ្គលល្មើស សំដៅបញ្ឈ់បការធ្វើចរាចរណ៍ទំនិញក្លែងបន្តអត្តសណ្តាញនេះ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានទទួលព័ត៌មាន ទាក់ទិនការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញ អង្ករបរទេស (ថៃឡង់ដ៍) ដែលមានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាខេមរៈភាសាថា “អង្ករក្រអូបពិសេស” ដើម្បីបំភ័ន្តអ្នកប្រើប្រាស់ ពីប្រភពដើមនៃទំនិញ។
ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ថា ការនាំចេញអង្ករពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា គឺត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ចាប់តាំងពីដំណាក់កាលផលិត រហូតដល់មាត់ច្រកនាំចេញ ដោយមានការចូលរួមសហការពីវិស័យឯកជន និងក្រុមហ៊ុននាំចេញ៕ ដោយ៖បញ្ញាស័ក្តិ