ប្រទេសត្រូវបានស្ងើចសសើរថា ជាពិភពអស្ចារ្យនៃម្ហូបអាហារ ប៉ុន្តែប្រការនេះពុំមានការទាក់ទាញចំពោះប្រធានាធិបតីអាមេរិកដូណាល់ត្រាំឡើយ។
ខណៈពេលដែលប្រធានាធិបតីដូណាល់ត្រាំ បរិភោគអាហារជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shinzo កំឡុងចុងសប្តាហ៍កន្លងមក លើតុអាហាររបស់លោកទាំង២ ពុំមានស្លាកស្នាមអ្វីបញ្ជាក់ពីអាហារល្បីល្បាញរបស់ជប៉ុន ramen sushi tempura ឡើយ ។
ជំនួសដោយអាហារទាំងនោះមេដឹកនាំទាំង២បែរជាបរិភោគ hamburger ជាមួយសាច់គោរបស់អាមេរិក។ លោកត្រាំបានជ្រើសយក hamburger ជាមួយសាច់គោចំអិនឆ្អិន-មុខម្ហូបល្បីល្បាញពេញនិយមរបស់ខ្លួន។
តាមសម្រង់ផ្នែកមួយនៃសៀវភៅជីវិតរបស់លោក “Donald J Trump” ក្នុងដំណើរទៅកាន់ជប៉ុនឆ្នាំ១៩៩០ លោកត្រាំនិយាយថា នឹងពុំបរិភោគមុខម្ហូបត្រីឆៅទេ ។ នំ hamburger របស់ក្រុមហ៊ុន Mcdonald ធ្វើឲ្យលោកមានភាពស្វាហាប់ក្នុងការបរិភោគជាង។
កាសែត Independent របស់អង់គ្លេសចុះផ្សាយព័ត៌មានថា ចំណូលចិត្តចំពោះនំ hamburger និងសាច់គោចំអិនឆ្អិនរបស់លោកត្រាំត្រូវបានគេកត់ត្រាយ៉ាងល្អិតល្អន់ ក្នុងសៀវភៅទាំងឡាយដកស្រង់ចេញពីសំដីរបស់លោកតាមរយៈសំណេរលើបណ្តាញសង្គម។
ប្រធានាធិបតីអាមេរិកឲ្យដឹងថា លោកចូលចិត្តបរិភោគមាន់ចៀន Kentucki ខណៈពេលដែលអង្គុយអានកាសែតវិថី Wall ។ លោកធ្លាប់ទម្លាយចេញថា ដើម្បីស្វាគមន៍ចំពោះការទទួលបានបេក្ខភាពឈរឈ្មោះប្រធានាធិបតីពីសំណាក់គណបក្សសាធារណរដ្ឋលោកបានបរិភោគនំ hamburger ដំឡូងចៀន របស់ Mcdonald ។
កាលពីឆ្នាំទៅមិញលោកត្រាំបានស្ងើចសរសើរអាហាររបស់Mcdonald គ្រាសម្ភាសន៍ជាមួយ CNN លោកពោលថា ៖ “Big Mac ពិតជាអស្ចារ្យណាស់!”៕ ដោយ ៖ សូយន