Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ស្រី​ស្អាត​ក្នុង​ឈុត​រា​ត្រី​សិ.ច​សុី ឡើង​តាម​សសៀ​ជញ្ជាំង​រហូត​ដល់​ជាន់​ទី៣ ពេល​ដឹង​ការ​ពិត ស្ទើរ​ដាច់​ផ្ញារ ព្រោះ​តែ​ដោយ​សារ…

spot_img

គេហទំព័រ Hk01 នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ចេញករណីដ៏ភ្ញាក់ផ្អើល ខណៈដែលអ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកព្រោងព្រាត ពីវីដេអូឃ្លីបនៃហេតុការណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅ Tsim Sha Tsui ក្នុងទីក្រុងហុងកុង នៅពេលដែលស្ត្រីស្លៀកឈុតរាត្រីសិចសុីម្នាក់ កំពុងព្យាយាមតោងឡើងតាមសសៀជញ្ជាំងអគារ ដែលបង្កការភ័យស្លន់ស្លោ​ដល់ប្រជាពលរដ្ឋក្នុងតំបន់ជា​ខ្លាំង។ ពួកគេ​ទាំងអស់គ្នា​ឈរមើល ហើយស្រែកឆោឡោ​ទាំងតក់ស្លុត។

តែទោះជាយ៉ាងណា បន្ទាប់មកពីព្យាយាមឡើងតាមសរសៀជញ្ជាំងដល់ជាន់ទី​៣ ស្រីស្អាតរូបនោះ ក៏បានចុះមកវិញយឺតៗ​តាមបំពង់​និងរហូតដល់ចុងបញ្ចប់ ព្យួរខ្លួនពីម៉ាស៊ីនត្រជាក់ ទៅកាន់ផ្លាកសញ្ញា​ចរាចរណ៍ ឡើងត្រដាបត្រដូស ហើយក៏បានទទួលការជួយទ្រពីប្រជាពលរដ្ឋ​រហូតចុះ​ដល់ដីដោយសុវត្ថិភាព។

យោងតាមប៉ូលីសហុងកុង ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤ រសៀល ថ្ងៃទី២២ ខែកញ្ញា នៅពេលដែលស្ត្រីរូបនោះកំពុងរត់គេចពីប៉ូលីស បន្ទាប់ពីមានប្រតិបត្តិការចាប់ខ្លួនក្រុមជនអន្តោប្រវេសន៍ខុសច្បាប់មួយក្រុម​និងធ្វើ​ពេស្យាចារដោយសម្ងាត់​នៅ​ក្នុងអគារនោះ។

តែអ្វីដែលមិននឹកស្មានដល់នោះ មន្ត្រីបានលាតត្រដាងការពិតដ៏ភ្ញាក់ផ្អើលថា ក្រោយការស៊ើបអង្កេតបឋម បានរកឃើញថា “ស្ត្រី” នោះ តាមពិតមិនមែនជាស្ត្រីពិតនោះទេ ប៉ុន្តែជាបុរសអាយុ ៣០ ឆ្នាំ ជាជនជាតិថៃ។ ហើយបើទោះបីជាគាត់មិនរងរបួសធ្ងន់ធ្ងរ អំឡុងពេលរត់គេចខ្លួនក៏ដោយ ក៏ប៉ូលីសបានយកគាត់ទៅ​មន្ទីរពេទ្យ​ដើម្បីព្យាបាល មុននឹងនាំទៅ​ឃុំខ្លួនបណ្តោះ​អាសន្ន​តាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនរបស់អាជ្ញាធរហុងកុង​ដែលគេ​ស្គាល់ថា​ជា “Wind Rider” គឺសំដៅ​លើ​ជនអន្តោប្រវេសន៍​និងធ្វើ​ពេស្យាចារដោយខុសច្បាប់។ ហើយក្នុងប្រតិបត្តិការនេះផងដែរ ប៉ូលីសបានចាប់ខ្លួនមនុស្សប្រុស​ ១៤​ នាក់ និងស្ត្រី ​១៨ ​នាក់​ពីបទប្រព្រឹត្ត និងរៀបចំសកម្មភាពពេស្យាចារ​តាមគេហទំព័រ និងបណ្តាញសង្គមផ្សេងៗ ដោយមានជំនួយពីក្រុមឧក្រិដ្ឋជនក្នុងស្រុក ដែលផ្តល់ទាំងកន្លែងស្នាក់នៅ និងក៏ដូចជាការណាត់ជួបភ្លៀវ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×