Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨

spot_img

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី”ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨”។

ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈ កម្មការទី៧ នៃរដ្ឋសភា និងជាប្រធាន ស.ស.យ.ក. សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញ ជា គណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ (ស.ស.យ.ក. គ៧៨) ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សរុបចំនួន ៧៨៦រូប ក្នុង នោះមានស្រីចំនួន ២៧៨រូប នៅសាលមហោស្របចេនឡា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា សំអាត អនុប្រធាន និងជាតំណាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ បានអានរបាយការណ៍ស្វាគមន៍ ដោយផ្តោតលើសមិទ្ធផលរបស់ក្រុមការងារ ស.ស.យ.ក. គ៧៨ រយៈពេល ៦ខ រួមមាន៖ ទី(១) គោលនយោបាយគាំទ្រយុវជនរបស់រាជរដ្ឋាភិបាល, ទី(២) សេចក្តីសម្រេចរបស់មហាសន្និបាត ស.ស.យ.ក. លើកទី៤ ឆ្នាំ២០១៨, ទី(៣) ផែនការយុទ្ធសាស្ត្ររបស់ ស.ស.យ.ក. ឆ្នាំ២០១៨-២០២៣ “យុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ” និងទី(៤) អនុសាសន៍ណែនាំ តម្រង់ទិសផ្ទាល់ពី ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានគណៈកម្មាធិការ គ៧៨ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បាន អាននូវសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. គ៧៨ សរុបចំនួន ៧៨៦រូប ក្នុង នោះមានប្រធាន ១រូប អនុប្រធាន ៣៥រូប និងសមាជិក ៧៥០រូប និងយោងតាម ប្រការ៣ នៃសេចក្ដីសម្រេចខាងលើ នេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ មិនអាចចូលអន្តរាគមន៍ ឬធ្វើសកម្មភាពណាមួយដោយ បំពានលើសមត្ថកិច្ចស្របច្បាប់របស់ស្ថាប័នខ្លួនឡើយ លើកលែងមានការប្រគល់ភារកិច្ចដោយឡែក ឬមានការឯក ភាពជាមុនពីសំណាក់ប្រធានស្ថាប័នសាមី។

បន្ទាប់ពីទទួលបាននូវសេចក្តីសម្រេចពី ឯកឧត្តម ហ៊ុន ម៉ានី រួចមក ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុម ការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ បានធ្វើការប្ដេជ្ញាចិត្ត៖ ១.គោរព និងអនុវត្តតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ព្រមទាំងការចង្អុលបង្ហាញរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប្រធានគណៈកម្មាធិការ គ៧៨ និង ឯកឧត្តមប្រធាន ស.ស.យ.ក. ក្នុងបុព្វហេតុលើកស្ទួយ និងចលនាចូលរួមយុវជន ២.ប្ដេជ្ញាគាំទ្រ និងអនុវត្តតាមស្មារតីមហា សន្និបាតលើកទី៤ របស់ ស.ស.យ.ក. និងផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៨-២០២៣ “យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ” ៣.ប្តេជ្ញាបន្តវប្បធម៌រក្សាសាមគ្គីភាពផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហការ និងសហប្រតិបត្តិការជាមួយក្រុម ការងារ សហភាពសហព័ន្ធផ្សេងៗទៀត និង ៤.ប្ដេជ្ញាចូលរួមជាចលករមួយថ្មីទៀត ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ។

ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. គ៧៨ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធាន ស.ស.យ.ក. ក៏បានមានប្រសាសន៍ស្វាគមន៍ ចំពោះសមាជិកថ្មី ស.ស.យ.ក. គ៧៨ ចំនួន ៧៨៦ រូប ។ ឯកឧត្តម បានលើកឡើងពី ការគាំទ្រការបង្កើតឱ្យមាន ក្រុមការងារ ស.ស.យ.ក. គ៧៨ របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានគណៈកម្មាធិការ គ៧៨ ដែលឆ្លុះបញ្ចាំងពី ឆន្ទៈរួបរួមគ្នា ដើម្បីសង្គមជាតិ ទាំង ស.ស.យ.ក. តាមវិស័យ និង ស.ស.យ.ក. តាមរាជធានីខេត្តផងដែរ។ មិនតែ ប៉ុណ្ណោះ ក្នុងក្របខណ្ឌ ស.ស.យ.ក. ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រុមការងារ ស.ស.យ.ក. គ៧៨ ដែល បានស្ម័គ្រចិត្តចូលរួមជាមួយ ស.ស.យ.ក. ដែលជំរុញឱ្យមានការលូតលាស់ទៅមុខជាបន្តបន្ទាប់ ក្នុងបុព្វហេតុលើក ស្ទួយឧត្តមភាពជាតិ និងជាពិសេសជំរុញចលនាចូលរួមរបស់យុវជន។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏លើកឡើង ពីប្រវត្តិនៃការកកើត ស.ស.យ.ក.រលឹកគុណតម្លៃនៃស្មារតី ២ធ្នូ និងបានទទួលយកនូវសំណូមពរ ក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងក្របខណ្ឌជម្រុញលើចលនាដឹកនាំគ្រប់គ្រងរបស់ក្រុមការងារ ស.ស.យ.ក. គ៧៨ ផងដែរ។ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះសមិទ្ធផលរបស់ គណៈកម្មាធិការ គ៧៨ មាន ទិសដៅផែនការសកម្មភាពច្បាស់លាស់ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានគណៈកម្មាធិការ គ៧៨ ជាទីមោទកភាពផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×