Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករទូរគមនាគមន៍កម្ពុជា បញ្ឈប់ការផ្តល់សេវាកម្មបន្ថែម ជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “គម្រោងខ្ចីលុយ”

spot_img

ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពីការបញ្ឈប់ការផ្តល់សេវាកម្មបន្ថែម ជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “គម្រោងខ្ចីលុយ”។

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត និងសាធារណជន ទាំងអស់ថា ផ្នែកតាមលិខិតលេខ៨០៩ សជណ ពប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់រាល់ ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “គម្រោងខ្ចីលុយ”។ ចំពោះគម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់ រួចហើយ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយ ដែលបានខ្ចី ដោយកំណត់យក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។

ក្នុងន័យនេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមណែនាំដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេចរបស់ រាជរដ្ឋាភិបាល ឱ្យបានម៉ឹងម៉ាត់។ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នឹងបន្តតាមដាន ហើយនឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន និង ការសម្រេចរបស់រាជរដ្ឋាភិបាល។

អាស្រ័យហេតុនេះ សូមប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ចូលរួមអនុវត្តតាមសេចក្ដីណែនាំឱ្យបានម៉ឺងម៉ាត់ ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×