Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិចទូកនៅមុខកោះតាង បាត់ខ្លួន១៩នាក់ ត្រូវបានជួយសង្គ្រោះ២២នាក់ ស្លា.ប់១នាក់

spot_img

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៩យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តុល្យការចុងក្រោយ ជនរងគ្រោះដោយសារលិចទូកនៅ ចំណុច និយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់ ត្រូវបានជួយសង្គ្រោះ២នាក់បន្ថែមទៀត សរុប២២នាក់ (ស្លា.ប់១នាក់) និងបាត់ខ្លួន១៩នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។

ជនជាតិចិន ១៩នាក់ក្នុងចំណោម៤១នាក់បានបាត់ខ្លួនទៅក្នុងលំហរសមុទ្រ កាលពីរសៀលថ្ងៃទី ២២កញ្ញា ម្សិលមិញ ត្រង់ចំណុចពយសារី និងកោះតាង ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ក្រោយទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចនាយកដ្ឋាននគរ បាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្រ្គោះ ក្នុងនោះដែជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះ បានជួយសង្រ្គោះមនុស្សចំនួន ១៨ នាក់ ទាន់ពេលវេលា និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួនចំនួន២៣នាក់ទៀត។

លោកថា តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំ ណាងជនរងគ្រោះ ដែលបានលិចទូកនោះ បានឱ្យដឹងថា ពួកគេបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាង ចូវ) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២ ២ តាមរយៈកប៉ាលលឿន១គ្រឿង បន្ទាប់មកបាន សាងមកឲ្យទូកឈើ១គ្រឿងទៀត នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២ ០២២ នៅសមុទ្រអន្តរជាតិជាមួយ តៃកុងទូក ជនជាតិខ្មែរចំនួន២នាក់ និងបានបន្ត នៅលើទូក ឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ពេលធ្វើដំណើរមិនបានប៉ុន្មាន ទូកឈើខាងលើនោះបានខូច និងធ្វើដំណើរទៅមុខមិនកើត ក៏ចាប់ផ្តើមលិច បន្តិចម្តងៗ ទើបមានទូកនេសាទ១ គ្រឿងប្រភេទទូកអូស ព័ណ៌បៃតង មានមនុស្សចំនួន៦នាក់ បានមកទទួលយកតៃកុង ខ្មែរ២នាក់ នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរប្រមាណ ៤១នាក់ខាងលើនោះចោល ក្រោយមកទូកនេះក៏បានលិចបាត់នៅកណ្តាលសមុទ្រ។

រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀល។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។

ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់ សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី០៣នាក់។ បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន២៣នាក់បន្តទៀត។

ជាមួយគ្នានេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី ដោយឡែកទូករក្សាទុកនៅអង្គភាព។

សូមជម្រាបជូនថា ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង២៣នាក់ បាន និងកំពុងធ្វើឡើងនៅផ្ទៃសមុទ្រដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀន៕រក្សាសិទ្ធិដោយ៖សុទ្ធលី

spot_img
×