បុរសជនជាតិអារ៉ាប៊ី សៅអូឌី ត្រូវបានគេកាត់ដៃខាងឆ្វេងរបស់គាត់ចោល ដោយសារតែគាត់មានទម្លាប់សម្រេចកាមដោយខ្លួនឯង ក្នុងកំឡុងវិធីបុណ្យសាសនា Ramadan ដែលជាវិធីបុណ្យដ៏មានសារៈសំខាន់នៅក្នុងសាសនាអ៊ីស្លាម។
បុរសខាងលើ ដែលមិនត្រូវបានគេបញ្ជេញឈ្មោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន ក្រោយពេលកាត់បានបញ្ជេញប្រដាប់ភេទរបស់គាត់ និងសម្រេចកាមខ្លួនឯង កំពុងពេលបួងសួងនៅក្នុងព្រះវិហារដ៏ធំមួយស្ថិតនៅតំបន់ Al Bahah។ សកម្មភាពរបស់គាត់ធ្វើឲ្យមានការភ័យខ្លាចដល់អ្នកបូជាទាំងឡាយនៅក្នុងព្រះវិហារ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ World News Daily Report។
គ្រួសាររបស់បុរសខាងលើ អះអាងថា បុរសរូបនោះមានជំងឺ និងត្រូវខ្មោចចូល។ គាត់មិនអាចគ្រប់គ្រងដៃខាងឆ្វេងរបស់គាត់បានទេ ហើយគាត់បានសម្រេចកាមខ្លួនឯងជារឿយៗ សូម្បីនៅពេលពេលអានសៀវភៅសាសនា Quran កំឡុងពេលបួងសួង និងនៅព្រះវិហារជាដើម។
ម្តាយរបស់បុរសខាងលើថ្លែងដូច្នេះថា “ខ្ញុំមិនអាចនាំកូនបុរសខ្ញុំទៅគ្រប់ទីកន្លែងបានទេ។ គាត់តែងតែសម្រេចកាមខ្លួនឯងគ្រប់ទីកន្លែងដែលគាត់ទៅ។ វាហាក់ដូចជាដៃរបស់គាត់ត្រូវខ្មោចចូល”។
ស្ត្រីជាម្តាយបន្តទៀតថា “ពួកយើងក៏បានសម្លាប់ពពែរបស់ពួកយើងទាំងអស់ដែរ ដោយសារកូនប្រុសខ្ញុំមានសកម្មភាពសិចជាមួយពួកវា។ ជំងឺរបស់កូនប្រុសខ្ញុំ បានធ្វើឲ្យគ្រួសារអាប់ឱនកិត្តិយស និងមានភាពក្រីក្រ”។
ចៅក្រមបញ្ជាក់ថា ការកាត់ដៃម្ខាងរបស់បុរសនោះគឺជាការសណ្តោសប្រណី ហើយបើគាត់នៅតែមិនបញ្ឍប់សកម្មភាពរបស់គាត់ទៀត ពួកយើងនឹងកាត់ដៃខាងស្តាំគាត់ម្ខាងទៀត៕ សុភ័ក្ត្រ