Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកបវេល បង្រ្កាបករណីលួចកាច់សោកម៉ូតូ ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់

spot_img

បាត់ដំបង ៖ កាលពីថ្ងៃអាទិត្យទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទីនៅចំណុចវត្តក្បាលថ្នល់ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំកម្លាំងក្នុងអង្គភាព រួមសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការ និងកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលដែលមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ជានាយការិយាល័យ បានអនុវត្តបង្រ្កាបឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់ក្នុងករណីលួចកាច់សោកម៉ូតូក្នុងបទល្មេីសជាក់ស្តែង នាចំណុចខាងលើ។

ជនសង្ស័យចំនួន០២នាក់នោះគឺ៖១-ឈ្មោះ ហាន យី ភេទប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ ២-ឈ្មោះ ម៉ោង ផល្លាភេទស្រី អាយុ២៩ឆ្នាំរស់នៅក្រុម០៦ភូមិសង្កែវារ ឃុំបវេលស្រុកបវេល ខេត្តបាត់ដំបង ។

នៅថ្ងៃកើតហេតុពួកគេបានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿង(ម៉ូតូបម្រើឱ្យបទល្មើស) ម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AB – 3943 ដោយទៅធ្វើសកម្មភាពកាច់សោកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ1X-4788បន្ទាយមានជ័យ នៅចំណុចកើតហេតុខាងលើហើយបានជិះម៉ូតូម្នាក់១គ្រឿងគេចខ្លួន ដែលម៉ូតូនេះជារបស់ជនរងគ្រោះ ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ ៦៥ ឆ្នាំមានទីនៅភូមិ សាមគ្គីមានជ័យ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិះមកទីអារាមខាងលើ ។

ភ្លាមៗសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងស្ទាក់បង្រ្កាបបានតែម្តង
វត្ថុតាង ដកហូរួមមាន៖-ម៉ូតូចំនួន២គ្រឿង(១គ្រឿងជារបស់ជនសង័្សយជិះធ្វើសកម្មភាពនិងមួយគ្រឿងទៀតជារបស់ជនរងគ្រោះ)។

បច្ចុប្បន្នករណីសមត្ថកិច្ចបានកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី ច្បាប់រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់វិញ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×