Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ រថយន្តតួរីស បើកធ្លាក់ផ្លូវ ជ្រុ.លទៅបុ.កដើមដូងប្រេង

spot_img

ព្រះសីហនុ ៖​ រថយន្តតួរីសមួយគ្រឿងបានធ្លាក់ផ្លូវជ្រុ.លទៅបុ.កដើមដូងប្រេងក្បែរផ្លូវ វេលាម៉ោងជាង២រសៀលថ្ងៃទី ២៦ខែកញ្ញាឆ្នាំ២០២២ តាមផ្លូវជាតិលេខ៤ ក្នុងឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្ត ម៉ាក សាំយ៉ុង រត់ឈ្នួល ពាក់ផ្លាកលេខកំពង់ស្ពឺ2A.38 60 បើកបរដោយឈ្មោះ ជា សុខន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិក្អែកពង ឃុំតាំងស្សា ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ។ រថយន្តនេះ បើកក្នុងទិសទៅ ពីភ្នំពេញ ទៅខេត្ត សីហនុ។

ក្នុងរថយន្តមានមនុស្សចំនួន១០នាក់ ក្នុងនោះមានស្ត្រីម្នាក់រងរបួសធ្ងន់ ឈ្មោះធឿន រិន អាយុ ៤២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍ ជួយសង្គ្រោះបឋម នាំអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img