Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវដល់ពលករខ្មែរធ្វើការនៅប្រទេសថៃជាង ១លាននាក់ ត្រូវគោរពច្បាប់ រួមគ្នារក្សាសន្តិភាព ជួយគ្នាទៅវិញទៅមក

spot_img

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានអំពាវនាវដល់ពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃជាង ១លាននាក់ ត្រូវគោរពច្បាប់ រួមគ្នារក្សាសន្តិភាព ស្ថិរភាព ថែរក្សាសុខភាព ខិតខំរៀនវិជ្ជាជីវៈ ចេះសាមគ្គីគ្នា ខ្មែរ និងខ្មែរ ជួយគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អ ស្រឡាប់អាប់អានជាមួយប្រជាជនថៃ។ នៅពេលចប់កិច្ចសន្យាការងារ សូមវិលត្រឡប់ទៅប្រទេសវិញកុំបន្តស្នាក់នៅ ឬរស់នៅ និងធ្វើការមិនមានឯកសារស្របច្បាប់គ្រប់គ្រាន់នៅក្នុងប្រទេសថៃ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជាមួយពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅវត្តសោធរនិមិត្ត ខេត្តសៈមុតប្រាកាន ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏ធំ ដែលខ្មែរតែងតែរៀបចំជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល្យផលបុណ្យជូនដល់ឪពុក ម្តាយ ជីដូន ជីតា ញាតិការទាំងអស់ដែលបានចែកឋានទៅ។ ដោយឡែក បងប្អូនពលករខ្មែរនៅថៃ ទោះជានៅឆ្ងាយមិនអាចទៅជួបជុំគ្រួសារ ធ្វើបុណ្យនៅតាមទីវត្តអារាមនៅឯស្រុកំណើតក៏ដោយ ក៏បងប្អូនយើងបានឆ្លៀតមកជួបជុំគ្នារៀបlចំពិធីបុណ្យភ្ជុំបិណ្ឌ តាមដែលអាចធ្វើបាន ដែលនេះសបញ្ជាក់ថា ជំនឿ ប្រពៃណី ទំនៀមទម្លាប់ខ្មែរពិតជាស្ថិតនៅក្នុងព្រលឹងខ្មែរជានិច្ចទោះជាខ្មែរនៅទីណាក៏ដោយ ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីមូលហេតុដែលនាំឱ្យពិធីបុណ្យភ្ជុំបិណ្ឌខ្មែរឆ្នាំនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាសប្បាយរីករាយខ្លាំងគឺមានកត្តារួមផ្សំចំនួន ៥ សំខាន់ គឺ៖

ទី១- មានសន្តិភាព ស្ថិរភាព ជាមូលដ្ឋានគ្រឹះ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម
ទី២- កម្ពុជា បានទទួលជោគជ័យ ក្នុងការដោះស្រាយផលប៉ះពាល និងការគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការចាក់វ៉ាក់សាំង និងវិធានការចំបាច់នានា។
ទី៣- សេដ្ឋកិច្ចជាតិបន្តរីកចម្រើន កំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើង មានសមិទ្ធផលថ្មីៗជាច្រើនរាប់មិនអស់កំពុងកើតឡើងដូចជា សំណងអគារ ផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ ស្តាត ។ល។
ទី៤- ប្រជាជនមានមធ្យោបាយធ្វើដំណើរសំបូរបែបគ្រប់ប្រភេទ ម៉ូតូ ឡានទំនើបៗ កំពុងកើនឡើង
ទី៥- ប្រជាជនមានជីវភាពធូធារ ដោយសារមានមុខរបរ មានការងារធ្វើ ប្រាក់ខែមន្ត្រីរាជការក៏បន្តកើនឡើងទាបបំផុតជាង ១លានរៀល ចំណែកឯប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិត ១៩៤ដុល្លារ ក្នុងឆ្នាំ២០២២ នឹងកើនឡើងដល់ ២០០ ដុល្លារ ឆ្នាំ២០២៣ខាងមុខ មិនទាន់បូកបន្ថែមអត្ថប្រយោជន៍ផ្សេងទៀតផង។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានសំដែងនូវការកោតសសើរដល់ពលករខ្មែរ ដែលមានស្មារតី តស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកកម្រៃ ចិញ្ចឹមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ។ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមានប្រមាណ ១,២លាននាក់ បើតាមការសន្និដ្ឋាន លុយដែលបងប្អូនផ្ញើទៅក្រុមគ្រួសារសរុបប្រមាណជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ទន្ទឹមនឹងនេះ ដើម្បីឱ្យបងប្អូនពលករអាចបន្តទទួលបាននូវអត្ថប្រយោជន៍ទាំងកំពុងធ្វើការនៅទីនេះ និងពេលចប់កិច្ចសន្យាការងារហើយវិលត្រឡប់ទៅប្រកបរបរ ឬធ្វើការនៅក្នុងប្រទេសកម្ពុជាវិញ។ បច្ចុប្បន្ន កម្ពុជាកំពុងដាក់ឲ្យអនុវត្តរបបសន្តិសង្គមផ្នែកប្រាក់សោធននិវត្តន៍ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ តទៅ។ ថ្ងៃក្រោយពេលបងប្អូនពលករខ្មែរនៅថៃ ត្រឡប់ទៅវិញអាចចូលរួមក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍ ហើយទទួលបានរបបថែទាំសុខភាពផងដែរ នៅពេលចាស់ទៅ អាយុលើសពី ៦០ឆ្នាំ ។

លោក អ៊ិត សំហេង បានបញ្ជាក់ថា សុខទុក្ខ ជីវភាព សុខមាលភាពរបស់ពលករខ្មែរ នៅថៃគឺជាអាទិភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ហើយក៏ជាអាទិភាពនៃគោលនយោបាយ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្ត្រីផងដែរ៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×