រាជធានីភ្នំពេញ: ដោយបានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយឧត្តមសេនីយ៍ត្រី Danail BEAV នាយកទទួលបន្ទុកផ្នែកចារកិច្ចនៃ EUMS និង EEAS នៅថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
កិច្ចជំនួបនេះបានផ្តោតលើបញ្ហា ដែលពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនបច្ចុប្បន្នរវាងកម្ពុជា-ថៃ និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកម្ពុជា និងសហភាពអឺរ៉ុប៕ រក្សាសិទ្ធដោយ៖សុទ្ធលី











