Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបពិភាក្សា រវាងសម្ដេចតេជោ ហ៊ុនសែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប មានទស្សនៈប្រហាក់ប្រហែលគ្នា លើបញ្ហាធំៗចំនួន ៣

spot_img

ជប៉ុន ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឆាល មីសែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានផ្លាស់ប្ដូរទស្សនៈ យល់ស្របប្រហាក់ប្រហែលគ្នា លើបញ្ហាធំៗចំនួន ៣ គឺ ១- សង្គ្រាមនៅអ៊ុយក្រែន , ២- សមុទ្រចិនខាងត្បូង , និង ៣- បញ្ហាមីយ៉ាន់ម៉ា។

ការផ្លាស់ប្តូរទស្សនៈគ្នានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខណ: សម្ដេចតេជោ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ក្រោយកិច្ចប្រជុំ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជួយដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន ពោលគឺ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ កម្ពុជា ប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែការវិវឌ្ឍបញ្ហាតំបន់ និងពិភពលោក រួមទាំងបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ, ប៉ុន្តែ ទោះជាយ៉ាងណា សម្រាប់បញ្ហាមីយ៉ាន់ម៉ា បើទោះបីមានការលំបាក និងស្មុគស្មាញ សម្តេចតេជោ ផ្ទាល់ក្នុងនាមជាប្រធានអាស៊ាន នៅតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ។

ពាក់ព័ន្ធសមុទ្រចិនខាងត្បូង សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំ២០២២នេះ គឺជាខួបទី២០ នៃការចុះកិច្ចព្រមព្រៀងរវាងចិន និងអាស៊ាន លើសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃភាគីពាក់ព័ន្ធក្នុងបញ្ហាសមុទ្រចិនខាងត្បូង (DOC) ស្របពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ពេលនេះ អ្វីដែលសម្តេចចង់ឃើញនោះ គឺការអនុវត្តន៍ឱ្យបានពេញលេញនូវ DOC នេះ និងខិតខំជំរុញការចរចា ដើម្បីសម្រេចឱ្យបាននូវក្រមប្រតិបត្តិលើបញ្ហាសមុទ្រចិនខាងត្បូង (COC) ទោះបីមានការលំបាកយ៉ាងណាក៏ដោយ, ជាពិសេសជំរុញកិច្ចសហការរវាងអាស៊ាន និងចិន ក្នុងការដោះស្រាយបញ្ហានេះ។

បញ្ហារបស់អឺរ៉ុបពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងបានមើលឃើញជាក់ស្តែង សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានជះផលប៉ះពាល់មុនគេ គឺតម្លៃប្រេងឡើងថ្លៃ នេះជាវិបត្តិមួយ ទន្ទឹមនឹងពិភពលោកបានញ៉ាំញីរងការគំរាមគំហែងដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឥឡូវមកបន្ថែមបន្ទុកពីផលប៉ះពាល់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ។

សម្ដេចតេជោ ហ៊ុន សែន បាន គូសបញ្ជាក់ ថា ឥទ្ធិពល វិបត្តិ សង្គ្រាម រុ ស្សី – អ៊ុយ ក្រែ ន កំពុង ក្លាយជា ឧបសគ្គ ក្នុង ការ ងើបឡើង វិញ នូវ សេដ្ឋកិច្ច ទាំងមូល ពិសេស អាច នឹង ធ្វើ ឲ្យ ពិភពលោក ជួប នូវ វិបត្តិ ស្បៀងអាហារ នៅ ពេល ខាង មុខ ថែម ទៀត ផង វាក៏ជះផលប៉ះពាល់មិនល្អដល់អឺរ៉ុបផងដែរ។

លោក ឆាល មីសែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអញ្ជើញរូបលោកទៅចូលរួមកិច្ចប្រជុំធំៗនៅកម្ពុជា ហើយសម្ដេចក៏បានសន្យាអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅប្រទេសប៊ែលហ្សិក នាខែធ្នូ ខាងមុខផងដែរ។

ក្រៅពីផ្លាស់ប្ដូរទស្សនាទាន ដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នានេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប រូបនេះ បានគូសរំលេចថា កិច្ចសហប្រតិបត្តិការអាស៊ាន និងអឺរ៉ុប គឺជាកិច្ចសហប្រតិបត្តិការមួយដ៏មានសារៈសំខាន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×