Tuesday, October 4, 2022

ស្រា​បៀរ​អាន់​ឆ័​រ​ប្រគល់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ ជូន​គូ​ស្វាមីភរិយា​ថ្មី ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ​២០១៧

spot_img

ភ្នំពេញ​៖​ស្រា​បៀរ​អាន់​ឆ័​រ​បានប្រគល់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ សម្រាប់​គូ​ស្វាមីភរិយា​ថ្មី ចំនួន​៣៩​គូ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចាប់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៧ នៅ​ស្ថានីយ៍ទូរទស្សន៍​PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zon Concert​។ កម្មវិធី​ប្រគល់​រង្វាន់​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ​២០១៧ នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នៅ​រោងចក្រ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL)​។​

​នៅក្នុង​កម្មវិធី​នេះ លោក​រ៉ូ​លែ​ន បា​ឡា (Roland Bala) នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដោយបាន​ប្រសាសន៍ថា កម្មវិធី​ប្រគល់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ នេះ​បាន​រៀ​បំ​ឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ជាពិសេស និង​ដ៏​ជ្រាលជ្រៅ ព្រមទាំង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដេ​ល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ សម្រាប់​ពិធី​អាពាហ៍ពិពាហ៍រ​ប់ស​ខ្លួន​។ លោក​បាន​បញ្ជាក់ថា ជា​សក្ខីភាព នៅថ្ងៃនេះ យើង​បានប្រគល់​រង្វាន់​ដំណើរ​ក​ម្សា​ន្យ​ក្រេប​ច័ន្ទ​ទឹកឃ្មុំ នៅ​ឆ្នេរ​ឋានសួគ៌​ក្រា​បី ប្រទេស​ថៃ ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១៥​គូ ទូរទស្សន៍ Smart TV” ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១១​គូ និង​កា​ម៉េ​រ៉ា Sony Alpha ជូន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១៣​គូ​។

​គួរ​បញ្ជាក់ថា ស្រា​បៀរ​អាន់​ឆ័​រ ពិតជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈ្នះ​រង្វាន់​ផ្នែក​គុណភាព ជា​បន្តបន្ទាប់​សរុប​ជាង​៣០​មេដាយ ជាពិសេស​ជា​ស្រា​បៀរ​ពេញនិយម បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី មាន​រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ ដែល​សក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​កិ​តិ្ត​យស ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ថែមទាំង​មានកម្ម​វិធី​ផ្តល់​រង្វាន់​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន​របស់ខ្លួន​។​

​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៧ -២០១៨ ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ផ្តល់ជូន​រង្វាន់​កាន់តែ​អស្ចារ្យ​ជាមុន​គឺ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅកាន់​កោះ​សាមុយ​រហូតដល់​៤៥​រង្វាន់ និង​រង្វាន់​ឈ្នះ​ភ្លាមៗ​ជាច្រើន​ទៀត​។ ដោយ​ក្នុង​លោកនាយក​គ្រប់គ្រង បាន​ថ្លែងថា ប្រសិន​សាច់ញាតិ ឬ​មិត្តភក្តិ​របស់​អស់លោកអ្នក​មានបំណង​នឹង​រៀប​អាពាហ៍ពិពាហ៍ សូមជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅកាន់​សាច់ញាតិ និង​មិត្តភក្តិ​របស់លោក​អ្នក​សូម​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​។ សូម​ទទួលយក​ការសប្បាយរីករាយ​ពិតប្រាកដ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ ជាមួយ​រសជាតិ​ស្រទន់​នៃ​ស្រា​បៀរ​អាន់​ឮ​ឆ័​រ ព្រមទាំង​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ​កោះ​សាមុយ​រហូតដល់​៤៥​គូ​៕ ដោយ​៖​កូ​ឡាប​