Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលបានចុះបង្ក្រាបនឹងឃាត់ខ្លួនស្រ្ដីម្នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន នៅស្រុកគាស់ក្រឡ

spot_img

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាល កាលពីរថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះស្រាវជ្រាវ រហូតឈានដល់ ការបង្រ្កាប និង ឃាត់ខ្លួនស្រ្តីម្នាក់ ដែលជា មុខសញ្ញា គ្រឿងញៀន នៅស្រុកគាស់ក្រឡ រួមនិងវត្ថុតាងជាក់ស្ដែង។ ប្រព្រឹត្តនៅចំណុចអណ្ដូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ងួន សុភាព ភេទស្រី អាយុ៤២ ឆ្នាំមានទីលំនៅភូមិបុស្សខ្នុ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ចំណែកវត្ថុតាងដែរសមត្តកិច្ចចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៧ថង់,(សង្ស័យមានសារធាតុញៀន)។
, ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ។ ប្រាក់រៀល១៥៣,២០០រៀល(ដប់ប្រាំម៉ឺនបីពាន់ពីរយរៀល), កាបូបស្ពាយ ពណ៌ផ្កាឈូក ចំនួន០១, ទូរស័ព្ទ០១គ្រឿង Nokia ពណ៌ខ្មៅ សេរីចាស់។ ដែកកេស ចំនួន០៣ , ទុយោ សម្រាប់ចែករំលែកថ្នាំញៀន ចំនួន០១, កូនថង់សម្រាប់ រំលែកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ស្រ្តីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ចន្ទា ភា

spot_img
×