Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​ដ៏​ចម្លែ​ក និង​ព្រឺ​សក់​ក្បាល ក្នុង​ហេតុការណ៍​លិ-ច​ទូកដ នៅ​ស្ពាន​អូង​គោ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នា​ក់ល-ង់​ទឹក​ស្លា-ប់​គួរឲ្យ​អាសូរ

spot_img

ពិតជារឿងដ៏អនិច្ចា និងសង្វេគខ្លាំងណាស់ ចំពោះក្មេងស្រីអាយុ ១២ ឆ្នាំ ម្នាក់ ដែលបានលង់ទឹកស្លាប់យ៉ាងអណោចអាធមបំផុត នៅក្នុងហេតុការណ៍លិចទូកដ ខណៈទៅលេងស្រុកកំណើតចំថ្ងៃភ្ជុំធំ កាលពីវេលាម៉ោងប្រមាណជិត ៥ ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្ពានអូងគោ ស្រុកកោះសុទិន្ទ ខេត្តកំពង់ចាម។

នៅក្នុងឧបទ្ធវហេតុដ៏រន្ធត់នេះ មនុស្សជិត ២០ នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងនោះ អ្នកខ្លះអាចហែលទឹក រួចផុតពីអាយុជីវិត។ តែអនិច្ចា ក្មេងស្រីអាយុ ១២ ឆ្នាំ ម្នាក់ពុំអាចជួយសង្គ្រោះបាននោះទេ ដោយនាងបានលង់ទឹកលិចទៅជាមួយម៉ូតូ ៦ គ្រឿង គួរឲ្យអាសូរ។

តែរឿងដ៏ចម្លែក និងព្រឺសក់ក្បាលទាំងយប់នោះ បើតាមចៅអធិការវត្តជោតនារាម ពាមចេក បានឲ្យដឹងថា បងប្អូនប្រជានេសាទខ្មែរឥស្លាមជំនាញខាងមុជទឹកជាច្រើននាក់ បានព្យាយាមសង្គ្រោះ និងរុករក ប៉ុន្តែស្រាប់មានហេតុភេទចម្លែកបានកើតឡើង ដោយខ្សែអុកសុីហ្សែនរបស់ពួកគេ ត្រូវបានដាច់ទាំងអស់ ដែលធ្វើអោយពួកគេ មានការភ័យខ្លាច នាំគ្នាងើបឡើងពីទឹកវិញអស់។

ប្រភពពីចៅអធិការវត្តខាងលើ បានឲ្យដឹងទៀតថា មុនពេលដាច់ខ្សែ មានការរលត់ម៉ាសុីនបូមខ្យល់អុកសុីហ្សែនម្តងរួចមកហើយ។ ចំណែកព្រះសង្ឃបានរៀបចំពិធីសែនព្រេន និងសូត្រធម៌ រយៈពេលជាង២ម៉ោង ស្រាប់តែម៉ាសុីនដំណើរការវិញ។

សូមបញ្ជាក់ថា សពក្មេងស្រីរងគ្រោះ ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ និងត្រូវបានគេអះអាងថា សពត្រូវបានរកឃើញ គឺបន្ទាប់សែនមាន់ស្ងោរ បាយសី ប្រហែលកន្លះម៉ោងប៉ុណ្ណោះ។

បើតាមប្រភពពីបុរសម្នាក់ ដែលបានដឹងពីហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា កន្លែងកំពង់ចម្លងនេះ គឺជាព្រែកធម្មតា និងមានចម្ងាយឆ្លងប្រហែល ៥០, ៦០ ម៉ែត្រ ប៉ុណ្ណោះ។ ចំពោះមូលហេតុ គឺដោយសារផ្ទុកមនុស្សលើសចំណុះ ព្រោះថា នៅពេលទូកចាកចេញពីកំពង់ប្រហែលជាង ១០ ម៉ែត្រ ក៏លឺទឹកហូរចូលទូក ធ្វើឲ្យមនុស្សនៅលើនោះ មានការភ័យស្លន់ស្លោ បណ្តាលឲ្យផ្អៀងទូកលិចភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×