Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ដូច​ចាក់ទឹ​ក ពេល​នេះ សូម្បី​តែ​កន្លែង «ឋានព្រហ្ម» ក៏​ទប់​មិន​ជាប់​ដែរ គឺថា…

spot_img

មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញទិដ្ឋភាពដ៏មិននឹកស្មាន តំបន់ដីចំការព្រហ្ម ខឹម វាសនា ពោរពេញទៅដោយជំនន់ទឹកភ្លៀងឡើងល្ហល្ហាចតែម្តង កាលពីប៉ុន្មានថ្ងៃមុន ហើយមកទល់ពេលនេះ មិនដឹងថា លិចលង់យ៉ាងណានោះទេ ខណៈផ្លូវជាមួយចំនួននៅក្នុងខេត្តព្រះវិហារ ត្រូវបានផ្អាកចរាចរណ៍បណ្តោះអាសន្ន។

តាមរយៈវីដេអូ ដែលបុរសម្នាក់ថតឲ្យឃើញ បានបង្ហាញផ្លូវទៅកាន់ «ឋានព្រហ្ម» ត្រូវបានទឹកជន់លិច និងតំបន់បរិវេណដីចំការព្រហ្ម គឺត្រូវបានហ៊ុំព័ទ្ធទៅដោយទឹក។ បុរសរូបនោះ ដែលបានទៅថតផ្ទាល់ៗ បានប្រាប់ឲ្យដឹងថា ដីចំការម្រេចព្រហ្ម ត្រូវបានលិចលង់អស់ហើយ ដោយនៅសល់តែកន្លែងយាមមួយប៉ុណ្ណោះ ដែលមិនទាន់ត្រូវបានលិច។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។ ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានសើចចំអកថា៖ «សប្បាយចិត្តណាស់ ពេលពួកព្រុំបានឃើញសញ្ញារបស់គេបែបនេះ, អណ្តែតកូនចៅព្រហ្មអស់ហើយ នេះជាសញ្ញាពិបាកក្នុងការរកកន្លែងបន្ទោរបង់, ភ្នំពេញមិនលិច ទៅលិចក្បែរចម្ការព្រំ ពូស្នាសាងបាបច្រើនពេកចឹងហើយ, វូ,,,វូ,,,,,,,,វូ,,,,,,,,,,,,,,,,,,,,,wow អាហ្នឹងកម្លាំងសុទ្ធ ជន្លេនឡើងគោក ជាសញ្ញា,,,,,,,,,,,,ប្រាប់អោយយើងដឹងថា ចម្ការ ព្រហ្មលិចហើយ black hole ក៏លិចដែរ ,,,,គិតៗៗៗៗៗៗៗ,,,,អូ,,,,,,,,,,,,,វូវូ,,,»។

តែក្រោយវីដេអូនេះ ត្រូវបានសាយភាយបង្កការអស់សំណើចពេញបណ្តាញសង្គម គេក៏បានឃើញកូនចៅព្រហ្ម ចេញមុខជេរប្រទេចអ្នកបង្ហោះវីដេអូ ដាក់កប់ៗបែបនេះថា៖ «អាសំគីសចុះហែងឈរថតហ្នឹងហែងឈរនៅឯណាមិននៅក្រោមភ្លៀងដែរ យីអារន្ទះបាញ់នេះ ដេកហាលភ្លៀងហាលខ្យល់សោះហា,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×