Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកយកសារព័ត៌មានម្នាក់ ខឹងប្រពន្ធទាញកាំ.ភ្លើងបា.ញ់ជាច្រើនគ្រាប់ ពីភ្នំពេញរហូត ដល់ទឹកដីស្រុកអង្គស្នួល ត្រូវនគរបាលស្រុកអង្គស្នួល ក្របួ.ចជាប់

spot_img

កណ្តាល ៖ អ្នកយកសារព័ត៌មាន អង្គភាពសង្គមអភិវឌ្ឍន៍ ដោយសារខឹងប្រពន្ធទាញកាំ.ភ្លើងបា.ញ់ជាច្រើនគ្រាប់ពីភ្នំពេញរហូត ដល់ទឹកដីស្រុកអង្គស្នួល ត្រូវនគរបាលស្រុកអង្គស្នួល ក្របួ.ចជាប់ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង៣០នាទី ទីកន្លែងចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ចំនួន០២នាក់ ទី១ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន) ទី២ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់រថយន្តហាយឡែនឌ័រ)។

ជនសង្ស័យមានឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅ ថាច មានសារធាតុញឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មាន សង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួន។

វត្ថុតាងចាប់យក អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបកកាទូស្សចំនួន០២ ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកម្ម ០១ កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោឡានលុចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២ ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621។

ផល់ប៉ះពាល់ខូចខាតរថយន្ត ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វាមុខ ខាងស្ដាំ ០១គ្រាប់។
រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពល់មុខខាងឆ្វេង ០១គ្រាប់។

លោកស្នងការបញ្ជាក់ដែរថា នៅវេលាកើតហេតុ ផ្នែកជំនាញបានទទួលព័ត៌មានពី ប៉ុស្ដិ៍នគរបាលបែកចាន ថាមានមុខសញ្ញាមានឈ្មោះដូចខាងលើ បានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើម បា.ញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។

ចម្លើយសារភាពបានអះអាងថា ខ្លួនបានបា.ញ់ ចំនួន ០៤គ្រាប់ ត្រូវរថយន្ត ០៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបា.ញ់នៅផ្លូវជាតិ៦អា ខាងជើងវត្តបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា និងជិតស្ពានអាកាសមហាវិថីឈ្នះឈ្នះ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាច្រើនគ្រាប់ ។

ជនសង្ស័យរូបនោះបាននិយាយថា មូលហេតុខឹងប្រពន្ធ ៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន

spot_img