Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ក្រោយ​ឃើ​ញនាងៗ ស្រែក​បាត់​ទូរស័ព្ទ​អស់ហើយ​ភ្នែក​2​ភ្នែក​3 នៅ ១០០ ខ្នង ស្រាប់​តែ​មនុស្ស​ជា​ច្រើន​ដាក់ឲ្យ​ថា…

រមណីយដ្ឋានអន្លង់ជ្រៃ ដែលគេនិយមហៅថា «ផ្ទះ១០០ខ្នង» ស្ថិតក្នុងទឹកដីខេត្តត្បូងឃ្មុំ ត្រូវបានដឹងថា គឺជាទីកន្លែងទេសចរណ៍ ដែលកំពុងពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ នាំក្រុមគ្រួសារ មិត្តភក្តិ ទៅលេងកម្សាន្ត ញ៉ាំអាហារពេលថ្ងៃត្រង់ និងថែមទាំងលេងទឹកនៅទំនប់បង្ហៀរទឹកនៅទីនោះ យ៉ាងសប្បាយរីករាយថែមទៀតផង។

ពិតណាស់ បើថ្ងៃធម្មតា គេសង្កេតឃើញថា ពុំសូវមានភ្ញៀវទេសចរទៅលេងកម្សាន្តនៅឯរមណីយដ្ឋានមួយនេះទេ ប៉ុន្តែបើថ្ងៃចុងសប្តាហ៍ (សៅរ៍ អាទិត្យ) ជាពិសេសថ្ងៃបុណ្យទានវិញ គឺថារកតែកន្លែងអង្គុយលេងស្ទើរតែគ្មាននោះទេ។ នៅភូមិអន្លង់ជ្រៃនេះ មានទំនប់ទឹកយ៉ាងធំសម្រាប់លេងកម្សាន្ត ជាមួយខ្យល់អាកាសធម្មជាតិតាមបែបស្រុកស្រែចម្ការ និងមានលក់ម្ហួបអាហារសម្រាប់បម្រើជនតម្រូវការរបស់បងប្អូនមកលេងមានដូចជា៖ មាន់ដុត កង្កែបបោក សាច់គោអាំង ត្រីអាំង និងម្ហូបអាហារជាច្រើនតាមបែបអ្នកជនបទជាច្រើនទៀតផងដែរ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំងនោះ គឺនៅថ្ងៃបុណ្យភ្ជុំធំ ខណៈមនុស្សម្នាទៅលេងភ្លូកទឹកភ្លូកដី ស្រាប់តែមានករណីចោរកម្មកើតឡើង ទៅលើនារីៗជាយុវវ័យ ដោយចោរបានឆក់ឱកាសបន្លំលួចទូរស័ព្ទ ឬហៅថាបុកហោប៉ៅ ដោយយកអស់មិនតិចនាក់នោះទេ។

ក្រោយពីបានឃើញបែបនេះ ស្រាប់តែមនុស្សជាច្រើន បែរជាសាធុឲ្យបាត់ស្រឡះអស់ទៅ ដោយស្តីបន្ទោសទៅលើរឿងនាំគ្នា អ៊ួតសម្ញែងពេក ដាក់ខោប៉ៅខោក្រោយខ្លាចគេមើលមិនដឹងថាខ្លួនមានភ្នែក2ភ្នែក3, ក្នុងកាបូបមិនទុក បែរយកកាន់ក្រៅខ្លាចគេមិនដឹងថាមានអាផ្លែប៉មប្រើ ហើយកុំបន្ទោសសមត្ថកិច្ច ព្រោះគ្មានអ្នកណាជួយការពារ តាមឃ្លាំមើលយើងគ្រប់ពេលនោះទេ គឺមានតែខ្លួនយើងប៉ុណ្ណោះ ដែលត្រូវតែមានការប្រុងប្រយ័ត្នរបស់ទ្រព្យរបស់ខ្លួន នៅក្នុងចំណោមនុស្សច្រើនកកកុញបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×