Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន “​ស៊ី​” ឆ្អែត​ហើយ​ប្រើ​លេស​ចាស់គំរិល​ទាត់​គេ​ចោល ចុង​ក្រោយ​ប៊ិះ​អស់​ប្រដាប់បន្តពូជ​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ Naugawan សង្កាត់ Sidhi រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា បាន​បង្ក​នូវ​ការ​រន្ធត់ ហើយ​ក៏​នឹកស្មាន​មិន​ដល់​ថា នារី​ម្នាក់​ដែល​ស្លូតបូត​ដូចជា​នាង Dhanya បែរ​ជា​ហ៊ាន​ប្រើ​កណ្តៀវ កាត់ផ្តាច់​ប្រដាប់​ភេទ​របស់​សង្សារ ព្រោះ​តែ​បុរស​នេះ​ប៉ង​បោះបង់​នាង​ចោល ទៅ​រៀបការ​ជាមួយ​អ្នកថ្មី ក្រោយពី​បាន​ខ្លួនប្រាណ​នាង​អស់​រយៈ ៣​ឆ្នាំ​មកហើយ​អម​ជាមួយ​ពាក្យសម្បថ​រាប់មិនអស់ ។​

ព្រាននារី​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​រឿងរ៉ាវ​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី ២៣ ខែ​មករា នា​ភូមិតូច​មួយ ពេល​កណ្តាល​អាធ្រាត ។ អ្នកភូមិ​បានឮ​សូរ​សម្រែក​ហែក​ស្បៃ​រាត្រី និង​ស្រមោល​បុរស​ម្នាក់ ដៃ​ឱប​… រត់​ដល់​កណ្តាល​ផ្លូវ​ក៏​ដួល​ក្នុង​ថ្លុកឈាម ។ ពួកគេ​ក៏​ប្រញាប់ប្រញាល់​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ហើយ​រាយការណ៍​ប្រាប់​ប៉ូលិស ។ វេជ្ជបណ្ឌិត​ប្រចាំ​ការឲ្យដឹងថា សំណាង​ល្អ​ណាស់​ក្រោយ​ការវះកាត់​អូសបន្លាយ​ពេល ៤​ម៉ោង គេ​ត​ភ្ជាប់​បាន​ជោគជ័យ​នូវ​ឧបករណ៍ “​បង្ករឿង​” ។

​ភ្លាមៗ​នោះដែរ ប៉ូលិស​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ឈ្មោះ Darshan Singh អាយុ ២៣​ឆ្នាំ រីឯ​ជនដៃដល់ Dhanya អាយុ ២១​ឆ្នាំ ។ តាម​ចម្លើយសារភាព​របស់ Dhanya គឺ​នៅ​យប់​នោះ​នាង​បាន​ទូរស័ព្ទ​ហៅ​បុរស​ជា​សង្សារ​មក​ផ្ទះ​ខ្លួន ។ ក្រោយ​ការ​រួមភេទ​ជាមួយគ្នា​នាង​បន្ត​ជជីក​សួរ រឿង​រៀបការ​ដូច​សព្វមួយដង ។ ស្រាប់តែ​បុរស​នោះ​បាន​ប្រកាសថា ពួកគេ​មិន​អាច​ជួប​គ្នា​បានទេ ព្រោះតែ​គ្រួសារ​ប្រឆាំង​ហើយ​បង្ខំ​ឲ្យ​ខ្លួន “​រៀបការ​” ជាមួយ​នារី​ម្នាក់​ទៀត​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។ ឈាន​ដល់​ដំណាក់កាល​នេះ Dhanya យល់​ច្បាស់​ថា បុរស​ជា​សង្សារ បានរ​កលេ​សដោះ​ដៃ​ពី​នាង នាង​ក៏​ស្រ​វ៉ា​យក​កណ្តៀវ​ដែល​នៅក្បែរនោះ មក​កាត់​ផ្តាច់​ប្រដាប់​ភេទ​របស់​ព្រាននារី​រូបនេះ​តែម្តង ។​

Dhanya និយាយថា ៖ ស្តាយ​ណាស់​ដែល​នាង​ពុំ​បាន​កម្ចាត់​ចោល​បាន​ប្រដាប់​បន្ត​ពូជ​របស់​ព្រាននារី​រូបនេះ ដើម្បី​កុំឲ្យ​វា​បន្ត​ធ្វើ​បាប​នារី​ដទៃទៀត ។ នាង​ថែម​ទាំង​ក្លាហាន​ប្រាប់​ទៅ​ប៉ូលិស​ថា ខ្ញុំ​ចង់​ឲ្យ​រឿងនេះ បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទុកជា​មេរៀន​ដល់​ស្ត្រី​ទាំងពួង ទោះបីជា​ខ្ញុំ​ត្រូវ​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​របស់​ច្បាប់​ក៏ដោយ ៕ លី​សា​

×