Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ជំរុញ​ឲ្យ​កូរ៉េខាងជើង​វិល​មករក​តុ​ចរចា ព្រោះ​មិន​ចង់​ប្រើ​វិធានការ​យោធា​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​វិល​មករក​តុ​ចរចា​វិញ ដើម្បី​ពិភាក្សា​ពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន​ប៊ី​ប៊ី​ស៊ី (BBC) កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​ការជំរុញ​ឲ្យ​ព្យុងយ៉ាង​វិល​មករក​តុ​ចរចារ គឺជា​ការបន្ទន់​ជំហរ​របស់លោក ត្រាំ ដែល​កាលពីមុន លោក​ធ្លាប់​ព្រមាន​ពី​ការប្រើប្រាស់​វិធានការ​យោធា​ប្រឆាំងនឹង​កូរ៉េខាងជើង ប្រសិនជា​ចាំបាច់​។​

​លោក ត្រាំ​ថ្លែងថា គាត់​សង្ឃឹមលើ​ព្រះ​ជា​ម្ចាស់​វិញ ហើយ​មិន​ប្រើប្រាស់​វិធានការ​យោធា​អា​មេ​រិច​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​នោះទេ​។​

​ការ​បបួល​កូរ៉េខាងជើង​ឲ្យ​ត្រឡប់​មករក​ការចរចារ របស់លោក​ត្រាំ បាន​ធ្វើឡើង​នៅក្នុង​ស​ន្និសិទ​សារ​ព៌​ត​មាន​ជាមួយនឹង​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ី​ន នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​មកកាន់​តំបន់​អាស៊ី​។​

​កាលពី​លើក​មុន មេដឹកនាំ​អា​មេ​រិច​បាន​គំរាម​ពី​ភ្លើងកំហឹង​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​។​

​នៅក្នុង​ស​ន្និសិទ លោក​ត្រាំ បានបញ្ជាក់​ពី​ការស្នើ​របស់លោក​សារជាថ្មី ទៅដល់​កូរ៉េខាងជើង​ឲ្យ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ដោយ​លោក​បាន​លើកឡើងថា វា​គឺជា​ការល្អ​សំរាប់​កូរ៉េខាងជើង​វិល​មករក​តុ​ចរចារ និង​ដើម្បី​ធ្វើ​រឿង​ត្រឹមត្រូវ ហើយ​វា​មិនមែន​សំរាប់តែ​កូរ៉េខាងជើង​នោះទេ តែ​សំរាប់​មនុស្សជាតិ​ទាំងអស់​ក្នុង​ពិភពលោក​។​

​ទន្ទឹមនឹង​ការស្នើ​ឲ្យ​កូរ៉េខាងជើង​វិល​រក​តុ​ចរចារ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៍បាន​ស្នើ​ដល់​ប្រទេស​ចិន និង​រុស្សី ឲ្យ​ដាក់​សម្ពាធ​លើ​ព្យុងយ៉ាង​៕ ដោយ ៖ សុភ័ក្ត្រ

spot_img
×