ឃ្លីបដែលមានរយៈពេលប្រមាណ ៥នាទី ដែលបង្ហាញនូវទិដ្ឋភាពស្រីរបាំម្នាក់ស្លៀកពាក់សិចស៊ី លោតរាំឡើងកក្រើកឆាក ដែលស្ថិតក្នុងវត្តមួយកំពុងប្រារព្ធពិធីបុណ្យពិសាខបូជា ត្រូវបានបែកធ្លាយលើបណ្តាញសង្គម ធ្វើឲ្យពុទ្ធសាសនិកនៅប្រទេសនេះ ជេរប្រទេចអ្នកគ្រប់គ្រងវត្តពិសេសមន្ត្រីរដ្ឋអំណាចមូលដ្ឋានយ៉ាងចាស់ដៃ ។
គេដឹងថាឃ្លីបនេះត្រូវបានបង្ហោះកាលពីយប់ថ្ងៃទី ២៩ ខែឧសភា ក្នុងកម្មវិធីមួយដែលវត្តនេះប្រារព្ធពិធីបុណ្យវិសាខបូជា ។
តាមព្រះចៅអធិការវត្ត និងជាអនុប្រធានគណៈមេគុណទីក្រុងនោះ សារភាពថា នារីស្លៀកពាក់ខ្លីរាំលើឆាកពិតជាមានមែន ប៉ុន្តែតាមកម្មវិធីព្រៀងទុកគឺជាឈុតសម្តែងរបាំប្រពៃរបស់ជនជាតិឥណ្ឌាប៉ុណ្ណោះ ហើយមិនដឹងជាហេតុអ្វីបានជាក្លាយជាបែបនេះ ៕