Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ជឿ​កុំ​ប្រមា​ថ អនុមោទនា! បិណ្ឌ១វត្ត​មន្នី បិណ្ឌ២បាន​ឡើងឋានសួគ៌​ពិ​តៗ ផ្ទះសំណា​ក់​មួយ ប្រកាស​ស្វែងរក​ម្ចាស់​ស្រាក់ សូម​មក​យក​វិញ​ផង

spot_img

នៅលើបណ្តាញសង្គមថ្មីៗនេះ មានរឿងដ៏អស់សំណើចមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈដែលផ្ទះសំណាក់មួយ បានប្រកាសដំណឹងស្វែងរកគូស្នេហ៍មួយគូ ឲ្យមកយកចានស្រាក់វិញផង បន្ទាប់ពីត្រឡប់មកពីវត្ត នាំគ្នាឈៀងចូលសម្រាករយៈពេល ៣ ម៉ោង ហើយក៏ភ្លេចយកទៅវិញ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sophorn Chheng បានបង្ហោះរូបភាពពិតៗ និងភ្ជាប់សារស្វែងរកម្ចាស់ស្រាក់ យ៉ាងដូច្នេះថា៖ «ផ្ទះសំណាក់ ស្ទឹងលាភ យេីងខ្ញុំសូមប្រកាសសួររកម្ចាស់ស្រាក់ដែលបានមកវេចង្ហាន់ចំនួន ៣ ម៉ោង ក្នុងផ្ទះសំណាក់ខ្ញុំបាទ សូមមកទទួលយកស្រាក់ទៅវិញផង (វេបុណ្យទទួលចង្ហាន់ភ្លេចយកស្រាក់ សូមអនុមោទៈនាបុណ្យ»។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយផុសមួយនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ត្រឹមត្រឹម ៣ ម៉ោង ប៉ុណ្ណោះ ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចូលខមិន និងស៊ែរខប់ៗតែម្តង។

ជាក់ស្តែង ក្រោយពីបានឃើញរូបភាពដ៏អស់ទាស់មួយនេះ អ្នកលេងបណ្តាញសង្គម បានចូលខមិនលេងសើចឡើងព្រោងព្រាតថា៖ «ចេញពីធ្វើបុណ្យនៅវត្តភ្លាម បានឡើងឋានសួគ៌ភ្លែត បុណ្យបាបមានពិតៗ មិនជឿកុំប្រមាថ អនុមោទនា!!!, ពេលគេទៅវត្ត គេបួងសួងថាអោយខ្ញុំឆាប់មានបុត្រ​ ចឹងលោកតាប្រាប់ថា កុំអោយដល់ផ្ទះទាន់ ក្រែងលោកតាភ្លេច មេីលសារេកន្លែងណាទំនងចូលយកអោយហេីយទៅចៅ, បង 5$ អូន 5$ ធ្វេីបុណ្យរួមគ្នា​ យេីងបានឡេីងឋានសួគ៌ពិតៗ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×