Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹមប៉ុន្មានម៉ោង ​ផ្ទះ និង​ទ្រព្យសម្បត្តិ ពលរដ្ឋ​វៀតណាម​​ជា​ច្រើន​ ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ Noru ដែល​មិន​​ធ្លាប់ឃើញ​ទិដ្ឋភាព​បែបនេះ​ពី​មុន

spot_img

មនុស្សរាប់លាននាក់នៅភាគកណ្តាលប្រទេសវៀតណាម មិនអាចដេកពួនបាននោះទេ ដោយសារតែសំឡេងខ្យល់បក់បោកយ៉ាងខ្លាំងគួរឲ្យខ្លាចនៅខាងក្រៅស៊ុមទ្វារផ្ទះ ហើយអ្វីគួរឲ្យស្លុតចិត្តនោះ គឺត្រឹមរយៈពេលពីរបីម៉ោង ប្រជាជននៅតាមឆ្នេរសមុទ្រជាច្រើនក្នុងឃុំ Vinh Xuan (Thua Thien – Hue) បានធ្លាក់ក្នុងដៃទទេ នៅពេលដែលផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវបានបំផ្លាញដោយព្យុះទីហ្វុង Noru ។

មជ្ឈមណ្ឌលជលសាស្ត្រ ណូរុ (Hurricane Noru) បានឲ្យដឹងថា នៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា នេះ ចំណុចកណ្តាលនៃព្យុះទីហ្វុង Noru ស្ថិតនៅលើដីគោក ចាប់ពី Thua Thien – Hue ទៅ Quang Ngai ។

តាមការព្យាករណ៍នៅព្រឹកនេះ ព្យុះទីហ្វុង Noru នឹងរំកិលទៅទិសខាងលិច ដោយធ្វើដំណើរក្នុងល្បឿន 20-25 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចូលជ្រៅទៅក្នុងដីគោកនៃខេត្តភាគកណ្តាល ហើយនឹងចុះខ្សោយបន្តិចម្តងៗ ទៅជាព្យុះត្រូពិច។

ដោយសារឥទ្ធិពលនៃព្យុះស៊ីក្លូន Noru តំបន់ជាច្រើនចាប់ពី Thua Thien – Hue ទៅ Quang Ngai មានភ្លៀងធ្លាក់យ៉ាងខ្លាំង។

សេចក្តីជូនដំណឹងបន្ថែមអំពីកម្រិតគ្រោះថ្នាក់បន្ទាប់ពីខ្យល់ព្យុះនេះ លោក Mai Van Khiem ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមវៀតណាម មានប្រសាសន៍ថា កាលពីយប់មិញនេះ ខ្យល់ព្យុះលេខ៤ បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅបណ្តាខេត្តភាគកណ្តាល និងតំបន់ខ្ពង់រាបភាគខាងជើង ដែលមានភ្លៀងធ្លាក់ធម្មតាពី ២០០-៣០០ មីលីម៉ែត្រ។

លោក Khiem បានព្រមានថា “តាមការព្យាករណ៍ ថ្ងៃនេះ និងថ្ងៃស្អែក នៅតំបន់នេះនឹងបន្តមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះហានិភ័យដ៏ធំបំផុតនាពេលនេះគឺទឹកជំនន់ភ្លាមៗ និងការបាក់ដី ជាពិសេសនៅតំបន់ភ្នំនៅភាគខាងលិចនៃខេត្ត Kon Tum ខេត្ត Quang Ninh ភាគខាងត្បូង Thua Thien Hue និង Quang Tri មានហានិភ័យខ្ពស់”។

យោងតាមលោក Dang Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានឲ្យដឹងថា ខេត្តមិនទាន់កត់ត្រាការបាត់បង់អាយុជីវិតណាមួយឡើយ ខណៈមានផ្ទះមួយចំនួនធំរលំ និងរបើកដំបូល (មិនទាន់ដឹងចំនួនជាក់លាក់) និងដើមឈើជាច្រើនបានបាក់រលំ និងដាច់ភ្លើងនៅស្រុកចំនួន៦។

អ្នកស្រី Vo Thi Thanh Xuan (នៅក្រុមទី 7 ភូមិ An Thanh 1 ឃុំ Binh An ស្រុក Thang Binh ខេត្ត Quang Nam) បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បានធ្វើឱ្យផ្ទះរបស់គ្រួសារគាត់ បានបាក់រលំទាំងស្រុង ខណៈដំបូងត្រូវខ្យល់បោកបក់​របើកទៅ​បាត់អស់ហើយ។

លោក Phan Van Duc (នៅឃុំ Binh Tri ស្រុក Thang Binh) បាននិយាយថា ដំបូងឡើយ គាត់គិតថា ប្រសិនបើផ្ទះមានរឿងអ្វីកើតឡើង គាត់មិនដឹងជាទៅទៅជ្រកណាទេ។ ​ប៉ុន្តែ នៅ​ម៉ោងជិត​១​រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ទី​២៨ កញ្ញា ភ្លៀងបានធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់​បានធ្វើ​ឱ្យគ្រួសារទាំងមូលរបស់គាត់​មានការភ័យខ្លាចយ៉ាងខ្លាំង។

គាត់បន្តថា “ព្រឹកឡើង ខ្ញុំត្រូវខ្ចប់ខោអាវ ដើម្បីរត់គេចពីព្យុះមិនដែលឃើញទិដ្ឋភាពដ៏គួរឱ្យខ្លាចបែបនេះពីមុនទេ។ ភ្លៀង​និងខ្យល់ព្យុះ​គួរឱ្យខ្លាច ពួកយើងឱបភួយរត់ដូចសង្គ្រាម។ គ្រួសារទាំងមូលរបស់ខ្ញុំ ត្រូវទៅពឹងផ្ទះ​អ្នកជិតខាងជ្រកបណ្តោះអាសន្ន ហើយឥឡូវនេះ​ អត់មានភ្លើងប្រើទេ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×