Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយូតាព្រូស បើកលឿនជាន់ហ្រ្វាំងមិនទាន់ ជ្រុ.លទៅបុ.ករថយន្តlexusLX570 រងការខូចខាតធ្ងន់ធ្ងរ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកតូយូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដល់ផ្លូវបំបែកជា បួនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុ.លទៅបុ.ករថយន្តស៊េរីទំនើបម៉ាក lexus LX570 ចំពាក់កណ្ដាលយ៉ាងពេញទំហឹ.ង បណ្ដាលឲ្យវិលមួយជុំ រងការខូចខាតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង ៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ខែកញ្ញាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវ ១០០៣ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ត្រូវជាប្រពន្ធបានបើករថយន្តស៊េរីទំនើបម៉ាក lexus lx570 ពណ៌ស្ករមួយគ្រឿង បានដោះផ្លាកលេខចេញ បើកបរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ស្តុបផ្លូវបំបែកជាបួន ក៏បានបួងចង្កូតបត់ឆ្វេងចូលតាមផ្លូវ ១០០៣ ខណៈពេលបត់ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញមានបុរសម្នាក់ បើករថយន្តម៉ាកតូយូតាព្រូស ពណ៌ផ្ទៃមេឃមួយគ្រឿង ពាក់ផ្លាកលេខនៅភ្នំពេញ2BE-1183 បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឬទ្ធី ពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ផ្លូវបំបែកជាបួនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុ.លទៅបុ.ករថយន្តស៊េរីទំនើបម៉ាកlexusLX570 ចំពាក់កណ្តាលទ្វារចំហៀងខាងស្តាំយ៉ាងពេញទំ.ហឹង បណ្តាលឲ្យវិលមួយជុំរងការខូចខាតធ្ងន់ធ្ងរ ចំណែករថយន្តតូយូតាព្រូសវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនគហតោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img