Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរ​បែបនេះ​សោះ! ជា​ស្រី​ស្អាត​ម្នាក់ តែ​មិន​នឹក​ស្មាន​ឥឡូវ ក្លាយ​ជា​មនុស្ស​ផ្សេង បាត់​បង់​ស្មារតី ដើរ​រសាត់​លែង​ស្គាល់​ផ្ទះ

spot_img

កត្តាសង្គម ថ្នាំញៀន ឬទារុណកម្មផ្លូវភេទ និងវិបត្តិផ្លូវចិត្ត២យ៉ាង (ស្នេហានិងគ្រួសារ) ជាបន្ទុក ដែលនាំឲ្យមនុស្សមិនថាស្រីឬប្រុស ក្លាយជាមនុស្សលែងស្គាល់ខុសស្គាល់ត្រូវ និងសូម្បីតែខ្លួនឯង។ ប៉ុន្តែ ការស្មានមិនប្រាកដនៅឡើយទេ សម្រាប់នារីម្នាក់ដែលអតីតកាលមានរូបសម្រស់ដ៏ស្រស់ស្អាតខ្លាំង តែមិននឹកស្មានបច្ចុប្បន្ន ក្លាយជាមនុស្សផ្សេង ពោលគឺសូម្បីតែរូបសម្រស់ក៏មើលលែងចង់ស្គាល់ ដើររសាត់អណ្តែតលែងស្គាល់ផ្ទះសម្បែង បានកំពុងបង្កការវែកញែកនៅលើបណ្តាញសង្គម ខណៈមនុស្សជាច្រើនបានសន្និដ្ឋានថា អាចមកពីប្រើប្រាស់ថ្នាំ ទើបបានទៅជាមនុស្សបែបនេះ។

តែយ៉ាងណា បើតាមសាច់ញាតិដែលតាមគណនីហ្វេសប៊ុកឈ្មោះ Alfa Kunthy បានបង្ហោះរូបថតមុន និងឥឡូវ ក្មួយស្រីរបស់ខ្លួន និងរៀបរាប់ឲ្យបងប្អូនក្នុងបណ្តាញសង្គមបានដឹងថា ក្មួយស្រីរបស់គាត់មានឈ្មោះ ស្រីមាស ជាអ្នកជំងឺផ្លូវចិត្ត ហេីយនាងត្រូវលេបថ្នាំជាប្រចាំ ប៉ុន្តែ នាងបានបាត់បង់ស្មារតី មិនចាំឈ្មោះខ្លួនឯង និងទីកន្លែងទេ។

នាងបានបាត់ពីផ្ទះ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ហើយរហូតមកទល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ គឺនៅមិនទាន់រកឃើញនៅឡើយ។ ហេតុនេះ ប្រសិនបើបងប្អូនបានឃើញភិនភាគដូចក្នុងរូប សូមជួយជួយទំនាក់ទំនងមកលេខទូរស័ព្ទគាត់ផង ឬទីតាំងនៅជិតស្ថានីយ៍ទូរទស្សន៍ CTN ខណ្ឌឬស្សីកែវ​ ក្រុងភ្នំេពញ។

សាច់ញាតិខាងលើ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្មួយស្រីរបស់គាត់ ត្រូវបានគេប្រទះឃើញ១ដង ឬ ២ដង និងថតបង្ហោះនៅលើបណ្តាញសង្គម ប៉ុន្តែ ពុំបានបញ្ជាក់ពីព័ត៌មានជាក់លាក់នោះទេ ខណៈភិនភាគទីតាំងអាចកំពុងស្ថិតនៅកំពង់សោម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×