Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះការសង្ស័យ ខ្ញុង និងស្វាមី ទំនងជួបរឿងប្រះឆាក្នុងរង្វង់គ្រួសារ

spot_img

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បានចាប់អារម្មណ៍ឃើញថា តារាកំប្លែងនាង ខ្ញុង ហាក់កំពុងមានភាពរកាំរកូសជាមួយស្វាមីគឺនាយ កៃដរ បន្ទាប់ពីគេបានឃើញសារឆ្លងឆ្លើយប្លែកៗជាបន្តបន្ទាប់។

យ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ពីដើមចមធំណាមួយដែលនាំអោយនាង ខ្ញុង និងនាយ កៃដរ បញ្ចេញសញ្ញានៃការជួបភាពរកាំរកូសនៅក្នុងរង្វង់គ្រួសាររហូតហ៊ានប្រកាសពីការបែកបាក់គ្នាជាសាធារណះបែបនេះឡើយ។
ជាការកត់សម្គាល់ស្វាមីនាង ខ្ញុង គឺលោក កៃដរ បានបញ្ចេញសារប្លែកនៅលើគណនេយ្យហ្វេសប៊ុកជាបន្តបន្ទាប់ថា បង្កើតគ្រួសារមួយបើចែកមិនដាច់ រវាងបងប្អូនទេ គឺមិនអស់ទំនាស់ឡើយ ។ដូចម្តេចដែលហៅថារួមសុខរួមទុក្ខជាមួយប្តីប្រពន្ធ ? មិនមែនជាមួយបងប្អូនទេ។

លោកបញ្ជាក់ថា អ្វីដែលខំធ្វើគ ថ្លង់ និងអធ្យាស្រ័យគឹតថាអាណឹត លះបង់កាយចិត្តព្រោះស្រលាញ់ ព្រោះចង់កែរប្រែតែពេលនេះខ្ញុំអស់សមត្ថភាពហើយខំសន្សំពេលវេលាដើម្បីរៀបប្រព័ន្ធរស់នៅក្នុងគ្រួសារអោយត្រឹមត្រូវ តែគួរស្តាយ វាសនាបានកំណត់ថាគ្រួសារមួយនេះមិនអាចរៀបចំកើតទេព្រោះខ្ញុំអស់សមត្ថភាពហើយ។
លោកថា ភ្លើងកំពុងនឹងឆេះ មានពួកអាផេះចាក់សាំងអោយឆេះថែម។ដើម្បីជោគជ័យរបស់ខ្លួនសុខចិត្តបំផ្លាញគេ
ឈប់រកគ្រូធ្វើអំពើបំបែកខ្ញុំទៀតទៅ នាំអស់លុយ ព្រោះពេលនេះខ្ញុំបែកគ្នាហើយ ។ សូមរីករាយនូវអ្វីដែលអ្នកប្រាថ្នាចុះ។
ដោយឡែកសម្រាប់អ្នកនាង ខ្ញុង វិញក៏បានបញ្ចេញសារបង្ហោះលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនដែរថាបរាជ័យ.បាត់បង់.បែកបាក់.ប្រាត់ប្រាស់ វាមិនមែនទើបតែកើតឡើងលើកទីមួយឡើយសំរាប់ខ្ញុំឈឺចាប់ក៏ច្រើនដង ការប្រមាថមើលងាយក៏ស្គាល់អស់ហើយដែល។

នាងបញ្ជាក់ថា ចាត់ទុក្ខថាយើងជំពាក់កម្មគេពីជាតិមុន រស់ជាតិនេះសំរាប់តែសងកម្មម្ចាស់កម្មពៀអើយនៅមានទៀតទេ ខ្ញុំសុំសងពួកអ្នកឲ្យអស់នៅជាតិនេះ សូមជាតិក្រោយកុំឲ្យខ្ញុំរងទុក្ខចឹងទៀត។
ទោះជាយ៉ាងណាតាមរយៈសារឆ្លើយឆ្លងខាងលើនេះ គេនៅមិនទាន់ច្បាស់ទេថា អ្នកនាង ខ្ញុង និងស្វាមី ពិតជាជួបរឿងប្រះឆានៅក្នុងគ្រួសារពិតមែន ឬគ្រាន់ជាការសម្តែង ខណះពេលមិត្តភក្តិ និងប្រិយមិត្តគាំទ្របានស្នើឲ្យអ្នកទាំងពីរមានការអត់ធ្មត់ ត្បិតពួកគេមិនចង់ឃើញអ្នកទាំងពីរបែកបាក់គ្នាឡើយ។

យ៉ាងណាជុំវិញបញ្ហានេះអ្នកនាង ខ្ញុង បានបញ្ជាក់តាមរយៈសារចុងក្រោយបង្ហោះលើហ្វេសប៊ុកខ្លួនថា ខ្ញុំពិបាកចិត្តពេកក៏ចេះ តែផុសសូមបងប្អូនកុំខឹងណាយល់ចិត្តខ្ញុំផង៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×