Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃ ខាងមុខ សូមបងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈទុកជាមុន

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ថា ពេលនេះ ស្ថានភាពអាកាសធាតុបាននិងកំពុងប្រែប្រួលដោយសារឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» បក់មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ នឹងបណ្ដាលឲ្យទឹកទន្លេមេគង្គហក់ឡើង។

តាមការព្យាករណ៍ទៅនឹងស្ថានភាពបែបនេះ នឹងធ្វើឱ្យទឹកទន្លេមេគង្គមានលក្ខណៈ ដូចជា ÷

  • ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃ ខាងមុខ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មាន ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ម៉ែត្រ។
  • ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួន អមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត។
  • នៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈទុកជាមុន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×