Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា​តាមការគួរ! ពលរដ្ឋ​ជិះឡាន​រិះគន់​ប៉ូលិស ចុះ​ចាប់​ល្បឿន 40km/h ផ្លូវ​កប់​ស្រូវ (ជិត​សាលា​កូរ៉េ)

spot_img

ថ្មីៗនេះ មានពលរដ្ឋជាច្រើន បានធ្វើការរិះគន់ ទាក់ទងករណីប៉ូលិសចុះចាប់រថយន្តបើកក្នុងល្បឿន 40km/h ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ (ពីស្ពានព្រែកព្នៅ ឆ្ពោះទៅ​ផ្លូវជាតិលេខ៤) គឺនៅត្រង់ចំណុចខាងជើងសាលាកូរ៉េ ជាប់នឹងក្លោងទ្វាវត្តពួនភ្នំ (សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ)។

ក្នុងនោះ ពលរដ្ឋម្នាក់បានបង្ហោះសម្តែងការហួសចិត្តបែបនេះថា៖ «សូមប្រជា​ពលរដ្ឋ​ដែលធ្វើ​ដែលធ្វើ​ដំណើរមកពីស្រុកកំណើតវិញ​តាមផ្លូវទំនប់កប់ស្រូវ​ពីស្ពានព្រែកព្នៅ ​ឆ្ពោះទៅ​ផ្លូវជាតិលេខ​4 សូមប្រុងប្រយ័ត្ន​ត្រង់ចំណុច​ជិតសាលា​កូរ៉េ​ មានប៉ូលិសចរាចរណ៍ចាប់ល្បឿន​40 ​ហើយក៏សូមអោយក្រសួងមានសមត្ថកិច្ចពិនិត្យ​និងពិចារណា​ឡើងវិញ​ព្រោះ​ផ្លូវនេះ​ មិនមែនជា​ទីប្រជុំជន ផ្លូវធំទូលាយ​ហើយផ្លាកសញ្ញា ទើបតែ​ដាក់ថ្មីៗប៉ុណ្ណោះ»។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលបានស្គាល់ពីស្ថានភាពផ្លូវនេះច្បាស់ ដែលមានឡានតូចធំ បើកលឿនៗ មិនស្គាល់ថាជាទីកន្លែងសាលារៀន ឬ ទីកន្លែងឆ្លងផ្លូវ បានគាំទ្រប៉ូលិសចុះចាប់។ ក្នុងនោះ មិនថាអ្នកនៅរស់នៅទីនោះ ឬធ្វើដំណើរឆ្លងកាត់ ដែលក្តៅក្រហាយជាពិសេសទៅនឹងពពួកឡានធំៗ បានលើកឡើងបែបនេះថា «មែនទីប្រជុំជន តែខាងមុខមានសាលារៀន ម៉ាអាខ្លះបើកគ្មានដឹងខ្យល់អី ដូចប្រញាប់ទៅងាប់ អោយចាប់ចឹងចុះ, ផ្លូវហ្នឹងល្មមសមចាប់ល្បឿនហើយ បើបើកដូចហោះ បុកស្លាប់រហូត, មិនចេះតែថាទេ ខ្ញុំខ្លាចផ្លូវហ្នឹណាស់ឡានបើកលឿនៗ, មែនតេី​សូម្បីតែខ្ញុំអ្នកនៅហ្នឹង ក៏ខ្ញុំមិនសូវដែលហ៑ានជិះដែរផ្លូវហ្នឹង មានគ្រោះថ្នាក់ម្តងៗភាគតិចណាស់ដែលរស់ ផ្លូវហ្នឹងជេីងកបសាហាវ,…»។

តែទោះជាយ៉ាងណា សម្រាប់ការចាប់ផាកពិន័យ ក្នុងល្បឿនត្រឹម 40khm/h បែបនេះ ពលរដ្ឋដែលមិនពេញចិត្តបានរិះគន់ថា តិចទៀត ចុះចាប់តាមផ្សារ ព្រោះថាសូម្បីតែផ្លូវភ្លោះក៏ចាប់ល្បឿន40 ដែរ, ពិចារណាតាមការគួរ សុំទោសផង មិនដែលអាណា វ៉ាឡានកុងទ័រន័ផ្លូវឯកទិស កុងទ័រ 40km ហើយស្លាកសញ្ញា 40km ហ្នឹងដាក់សម្រាប់អោយអ្នកបើកបរគោរព ឬដាក់ចាប់ល្បឿន អត់យល់ បើថាទីប្រជុំជនមិនថាទេ ព្រៃសុទ្ធ… (ផ្លូវកប់ស្រូវយើងហ្នឹង ប្រយ័ត្នៗផងបងប្អូន)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×