Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកករណីឃាត.កម្ម វា.យប្ល.ន់ស.ម្លាប់ជនរងគ្រោះ ជាអ្នកចែកចាយថ្នាំញៀន ដោយសារខឹងជនរងគ្រោះ យកថ្នាំមិនសុទ្ធលក់ឱ្យខ្លួន នៅស្ទឹងត្រែង

spot_img

ស្ទឹងត្រែង៖ សមត្ថកិច្ចបានចុះការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នំា២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ថែមទៀត ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ធ្លាប់បានទិញយកទៅប្រើប្រាស់ជាមួយ ជនសង្ស័យម្នាក់ ដែលជាឃា.តករ វា.យប្ល.ន់ដាក់ខ្នោះ រួចស.ម្លាប់ជនរងគ្រោះ យកម៉ូតូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ។

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា៖ ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបន្ថែម រួមមាន៖ ១. ឈ្មោះពៅ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ។ ២. ឈ្មោះ ឈិត ថា ភេទប្រុស អាយុ៤៩ឆ្នាំ កសិកររស់នៅភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្រោយពីបំបែកសំណុំរឿង ឃាតក.ម្មករណីប្ល.ន់ស.ម្លាប់ជនរងគ្រោះ ជាអ្នកចែកចាយថ្នាំញៀនរួចមក ដោយសារតែខឹងជនរងគ្រោះ យកថ្នាំមិនសុទ្ធលក់ឱ្យខ្លួន ទើបខ្លួនវា.យប្ល.ន់ដាក់ខ្នោះ រួចស.ម្លាប់ជនរងគ្រោះយកម៉ូតូតែម្ដងទៅ បន្ទាប់មកសមត្ថកិច្ចជំនាញបន្តស្រាវជ្រាវ ឈានរហូតដល់ឃាត់ខ្លួនជនសង្ស័យពីរនាក់ផ្សេងទៀត ជាអ្នកប្រើប្រាស់គ្រឿងញៀនជាមួយជនដៃដល់ ក្នុងនោះក៏មានម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ ស្រុកបុរីអូរស្វាយសែនជ័យជាអ្នកប្រើប្រាស់ថ្នាំញៀនយ៉ាងស្ទាត់ជំនាញផងដែរ។

បើតាមចម្លើយសារភាពរបស់ជនដៃដល់ដោយសារតែខឹង រឿងជនរងគ្រោះយកថ្នាំមិនសុទ្ធមកលក់ឱ្យខ្លួន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×