Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​ខ្លាំង​ណាស់! គ្រួសារ​អ្នកមាន​លើកគ្នា ព្រួ.ត​វា.យ​​គ្រួសារ​ក្រីក្រ ក្នុងជម្លោះដង្ហើមយក​ដី​ផ្ទះ ​​កាន់កាប់​រស់នៅ​រាប់​សិប​ឆ្នាំ កំពុង​បង្ករលក​កំ​ហឹ.ង ស្អ.ប់​ខ្ពើ.ម​ពី​មហាជន

spot_img

កាលពីពេលថ្មីៗនេះ ករណីគ្រួសារអ្នកមានមួយ ដែលបានលើកគ្នាទាំងគ្រួសារ ទៅព្រួតប្រើអំពើហិង្សាវាយទៅលើគ្រួសារក្រីក្រមួយ ដើម្បីដង្ហើមយកដីផ្ទះរបស់ពួកគេ ដែលបាននិងកំពុងរស់នៅរាប់សិបឆ្នាំមកហើយ ពោលគឺតាំងពីជំនាន់រដ្ឋកម្ពុជា មកម្ល៉េះ ដែលសូម្បីតែអ្នកស្រុកអ្នកភូមិក៏ទទួលស្គាល់ដឹងឮផងដែរ បានល្បី ជាពិសេសធ្វើឲ្យមហាជនបញ្ចេញកំហឹង ស្អប់ខ្ពើមយ៉ាងខ្លាំង។

ហេតុការណ៍ដ៏សាហាវនេះ ដែលត្រូវបានដឹងថាបានកើតឡើងនៅភូមិបាចុង សង្កាត់ព្រះបាទ ខេត្ត/ក្រុង ស្ទឹងត្រែង កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានបណ្តាលគ្រួសារជាម្ចាស់ផ្ទះ រងរបួសធ្ងន់-ស្រាល។ ក្នុងនោះ ស្រ្តីចំណាស់២ម្នាក់ ត្រូវបានគ្រួសារអ្នកមានទាំងនោះ ព្រួតវាយឡើងបែកក្បាលម្នាក់ និងម្នាក់ទៀតចូលពេទ្យ។

បើយោងតាមសំបុត្រផ្តល់សិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ពីអាជ្ញាធរមូលដ្ឋាន និងក៏ដូចការបញ្ជាក់បន្ថែម ពីកូនប្រុសគ្រួសាររងគ្រោះ បានឲ្យដឹងថា គ្រួសាររបស់គាត់ បានរស់នៅនិងអាស្រ័យផល តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្្ន ដោយមានសំបុត្រកាន់កាប់ដីនៅឆ្នាំ១៩៩០ ត្រឹមត្រូវ។

ប៉ុន្តែ នៅចុងឆ្នាំ១៩៩១ បុគ្គលឈ្មោះ ទូច រដ្ឋា បានមកសុំធ្វើរោងចក្រអារឈើបណ្តោះអាសន្ន បានតែ១ឆ្នាំគត់ ក៏ឆេះរោងចក្រអស់ បាត់មុខយូរឆ្នាំ ស្រាប់តែពេលនេះ មកប្តឹងទាមទារដីពីគ្រួសាររបស់គាត់ទៅវិញ។ មិនតែប៉ុណ្ណោះ បានប្រើអំពើហឹង្សារវាយធ្វើបាបគ្រួសាររបស់គាត់ ដោយយកអំណាចជាអ្នកមាន មកជិះជាន់ពលរដ្ឋក្រីក្រតាមអំពើចិត្ត ដែលទង្វើដ៏សាហាវនេះ ពួកគាត់មិនអាចទទួលយកបាននោះទេ។

តែយ៉ាងណា ទាក់ទងនឹងករណីនេះ អ្នកណាមានប្លង់ត្រឹមត្រូវ អ្នកណាមករំលោភបំពានគេ ព្រួតប្រើហិង្សាវាយដុំគេទាំងគ្រួសារបែបណា សង្ឃឹមថា សមត្ថកិច្ច តុលាការ នឹងវិនិច្ច័យរកភាពយុត្តិធម៌ សម្រាប់អ្នកណាជាម្ចាស់ដីពិតប្រាកដ ហើយក៏មិនត្រូវអត់ឱនឲ្យបានដាច់ខាត ចំពោះទង្វើរបស់ក្រុមអ្នកមានអំណាចទឹកប្រាក់ ដោយមិនយកច្បាប់មកដោះស្រាយ មករំលោភបំពាន ប្រើហិង្សាបង្ករបួសស្នាមទៅលើអ្នកក្រីក្រទន់ខ្សោយបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×