ប្រធានាធិបតីរុស្ស៊ី និងសមភាគីអាមេរិក មានគម្រោងពិភាក្សាអំពីបញ្ហាកូរ៉េខាងនៅក្នុងសន្និសីទកំពូល APEC នៅដាណាំង-វៀតណាម។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី ពូទីន
ប្រធានាធិបតីរុស្ស៊ី និងអាមេរិក នឹងមានឱកាសពិភាក្សានៅសន្និសីទកំពូល APEC ហើយខ្លឹមសារលំអិតកំពុងត្រូវបានក្រុមមន្ត្រីធ្វើការជាមួយគ្នា -នេះបើតាម Reuter ដែលដកស្រង់សម្តីរបស់លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី ពូទីន ប្រាប់ឲ្យដឹង។
មេដឹកនាំទាំង២ អាចនឹងប្រមូលផ្តុំលើស្ថានការណ៍កូរ៉េខាងជើង ហើយផ្លាស់ប្តូរទស្សនៈគ្នាពីបណ្តាបញ្ហាអន្តរជាតិបន្ទាន់ផ្សេងៗទៀត។
សប្តាហ៍កំពូល APEC នឹងប្រព្រឹត្តទៅពីថ្ងៃទី ៦ ខែ១១ ដល់ ១១ ខែ១១ ដោយមានការចូលរួមពីប្រមុខដឹកនាំប្រទេស ២១ជាសមាជិក និងមានប្រតិភូចូលរួមប្រមាណ ១០.០០០នាក់។
មេដឹកនាំទាំង២ នឹងជួបគ្នាដំបូងនៅថ្ងៃទី ៧ ខែកក្កដា នាសន្និសីទកំពូល G7 នៅ Hamburg -អាល្លឺម៉ង់។ ជំនួបនេះអូសបន្លាយ ២ម៉ោងនិង១៥នាទី ច្រើនជាងការគ្រោងទុកដល់ទៅ ៥០នាទី។ ប្រមុខការទូតអាមេរិក Rex Tillerson ឲ្យដឹងពេលនោះថា មេដឹកនាំទាំង២ បានភ្លាត់មាត់សន្ទនាគ្នាភ្លាមៗ ហើយក៏ឃើញថា “ស៊ីសង្វាក់គ្នា”យ៉ាងជាក់លាក់៕ ដោយ៖ សូយន