Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍រថយន្តហ្វត បុ.ក.ជាមួយម៉ូតូចំពីមុខបណ្តាលរបួសធ្ងន់និងស្រាល២នាក់

spot_img

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តហ្វត បុ.ក.ជាមួយម៉ូតូ ចំពីមុខបណ្តាលរបួសធ្ងន់និងស្រាល២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែកសុខដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង២០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុងកែងនិងផ្លូវហាន់ណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅមុមពេលកើតហេតុ គេបានឃើញរថយន្តគ្រឿងម៉ាក់ Ford Ecosport ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN-9522 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើ៣នាក់ តាមបណ្ដោយផ្លូវហាន់ណូយទិសដៅពីត្បូងទៅជើង លុះមកចំណុចកើតហេតុក៏បានបត់ឆ្វេង ទៅលិច ក៍បានទៅបុកម៉ូតូមួយគ្រឿងម៉ាកHonda i C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BR-9877 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើ១នាក់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសទាំងពីរនាក់រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ត្រូវបានរថយន្តសាមុយបង្អែកសែនសុខដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកមូតូ និងរថយន្តរងការខូចខាត់យ៉ាងដំណំ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យមើលរួចបានទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ខណ្ឌសែនសុខ ចុះមកធ្វើការវាសវែងរួចយករថយន្ត និងមូតូទៅរក្សារទុកនៅចរាចរណ៍ខណ្ឌសែនសុខ ដើម្បីរងចាំភាគគីទាំងពីចូលមកដោះស្រាយគ្នានៅពេលក្រោយ ៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន

spot_img
×