Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក ថ្មីទៀត​ហើយ! មហាជន​ភ្ញាក់ផ្អើល ក្រោយពី​បានឃើញ​អាជ្ញាធរ ចុះ​ហាមឃាត់​ចិញ្ចឹម​មាន់ជល់​តាម​ផ្ទះ

spot_img

មហាជននៅលើបណ្តាញសង្គម ថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈបានឃើញអាជ្ញាធរ ចុះទៅហាមឃាត់ផ្ទះចិញ្ចឹមមាន់គក ឬ មាន់ជល់ មិនឲ្យចិញ្ចឹមតទៅទៀតទេ។

ជាក់ស្តែង ផ្ទះមួយនៅក្នុងខេត្តកំពត បានទទួលធ្វើកិច្ចសន្យារួចហើយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងលិខិតកិច្ចសន្យាជាលាយលក្សណ៍អក្សរ បានសរសេរថា «បញ្ឈប់ការចិញ្ចឹមមាន់ជល់ ចាប់ពីថ្ងៃនេះតទៅ» និងបានបញ្ជាក់ថា អ្នកប្រព្រឹត្តខុសកិច្ចសន្យាខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន ពិតជាសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះច្បាប់ថ្មីនេះ ហើយក្នុងនោះ គេក៏បាននិយាយថា សួរនាំបងប្អូនធ្វើសុទ្ធតែប៉ូលិស អត់ខ្យល់អីផង ក៏នាំគ្នាសង្ស័យអស់សំណើចថា តិចជនសុីវិលមកបន្លំធ្វើសុីទៅ។

តែទោះជាយ៉ាងណា គេក៏មិនដឹងថា ច្បាប់ថ្មីប្លែកនេះ ហាមឃាត់តែការចិញ្ចឹមមាន់កាត់ពូជ ឬយ៉ាងណាទេ ព្រោះថា បើហាមតែមាន់ពូជ នោះមាន់គកសម្ល ក៏នៅតែអាចជល់បានដែរ ព្រោះពីមុនមានមាន់ពូជមកពីណា? ហើយបើហាមចិញ្ចឹមទាំងអស់ ចឹងមានតែផុតពូជមាន់ ព្រោះគ្មានឈ្មោលជាន់មេទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×