Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ដូច​បាយ​ពុះ! វ៉ាង ស្រី​ណូ រង​ការរិះគន់​ចាស់ដៃ ក្រោយ​ដក​លុ​យ 300$ ទុក​ហេង ពី​ម្ចាស់​លុយ​បាញ់​ច្រឡំ​ចូល​កុង​ខ្លួន 14000$

spot_img

ថ្មីៗនេះ អតីតតារា​សម្ដែង វ៉ាង ស្រីណូ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង បន្ទាប់ពីបានចេញមកប្រតិកម្ម ចំពោះម្ចាស់លុយម្នាក់ ដែលបានច្រឡំបាញ់លុយចំនួន 1,4000 $ ចូលកុងធនាគាររបស់ខ្លួន ហើយបន្ទាប់មកម្ចាស់លុយបានសម្តែងការហួសចិត្ត នៅពេលឃើញនាងបាញ់លុយត្រឡប់ឲ្យវិញត្រឹមតែ 1,3700$ ដុល្លារ ដោយសារតែនាងកាត់ទុក 300$ ជាលុយហេងៗកុំឲ្យស៊យ។

នៅក្នុងវីដេអូ Live នៅលើបណ្តាញសង្គម អតីតតារាសម្តែងស្រីល្បីឈ្មោះ វ៉ាង ស្រីណូ បានធ្វើការអះអាងថា ម្ចាស់លុយដែលច្រឡំបាញ់លុយចូលកុងធនាគាររបស់នាងចំនួន 1,4000 $ ពុំបានខលមកនាងផ្ទាល់ទេ ដោយឲ្យអ្នកផ្សេងស្គាល់នាង (friend) ខលមក ហើយនិយាយឲ្យសងត្រឡប់ ដោយពុំបានប្រើពាក្យសម្តីអរគុណ ឬសុំទោសសមរម្យទេ។

អតីតតារាសម្តែងស្រីរូបនេះ បានបន្តថា បងប្អូនរបស់នាង ៤, ៥ នាក់ នៅក្នុងផ្ទះដែលជាសាក្សី ក៏ប្រតិកម្ម និងបានបង្គាប់ថា មិនត្រូវឲ្យវិញទាំងអស់ឡើយ ព្រោះខ្លាចស៊យ។ បន្ទាប់មក រូបនាងក៏បានប្រាប់ទៅម្ចាស់លុយសុំកាត់ 300$ ទុកជាលុយហេងៗ ដោយនាងពន្យល់បែបនេះថា យក 300$ ដើម្បីកុំឲ្យស៊យ ព្រោះរូបនាងត្រូវចម្លងគ្រោះពីម្ចាស់លុយមកដាក់ខ្លួន ហេតុនេះ គឺត្រូវតែកាត់គ្រោះ 300 អុីចឹងហើយ ព្រោះសូម្បីតែគេរើសបានកាបូប ក៏គេមានលាភហូរចូលដែរ…។

តែទោះជាយ៉ាងណា ក្រោយពីបានឮលើកហេតុផល «កាត់គ្រោះ» ដ៏មិនសមទំនងបែបនេះ មហាជនជាច្រើនបានសម្តែងការហួសចិត្ត និងរិះគន់ថា អតីតតារាសម្តែង វ៉ាង ស្រីណូ ដែលបច្ចុប្បន្ន អ្នកលក់កាបូកតាមអនឡាញ និងក្រុមគ្រួសារ ពិតជាចង់បានលុយគេជ្រុលហួសហេតុពេកហើយ។

ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានដាក់ឲ្យបែបៗនេះថា៖ មនុស្សល្អពិតប្រាកដ បេីគេបាញ់ច្រឡំចូល បាញ់បង្វិលអោយគេវិញទាំងអស់ទៅ វាធ្ងន់ស្រាលអីរឿងប៉ុណ្ណឹង វាគ្មានគ្រោះ គ្មានស៊យខ្មោចយស្អីទេ លេីកលែងតែយេីងចង់បានលុយគេដែរ ចេះតែលេីកហេតុផលខុសទំនងមកនិយាយកើត, លុយ 300$ វាមិនច្រេីនទេ តែយេីងយកពីគេ ទោះ 1$ ក៏ថោកដែរ យល់ទេអ្នកនាង!!,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×