Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗកូនស្រីតារាកំប្លែងអ្នកនាងអ៊ីត ប្រឡងប្រជែងបវរកញ្ញា

spot_img

ភ្នំពេញ ៖ ដោយចង់ប្រមូលបទពិសោធន៍ អោយបានច្រើនលើវិស័យសិល្បៈ ពេលនេះកូនសំណព្វចិត្តនាងអ៊ីត បានចូលប្រឡងប្រជែងផ្នែកសម្រស់។ កូនស្រីរូបនេះមានប្រវត្តិប្រកួតចម្រៀង x factor Cambodia របស់ហង្សមាសជាប់បានប៉ុន្មានវគ្គ គួរឲ្យកត់សម្គាល់។

បើតាមការបញ្ជាក់របស់ផេកផ្លូវការ Miss Teen International Cambodia កូនស្រីតារាកំប្លែងល្បីឈ្មោះរូបនេះ ស្ថិតនៅក្រុមទី១០ ដែលមកពីរាជធានីភ្នំពេញ ដោយបានជាប់វគ្គជម្រុះដំបូង។

កញ្ញា ង៉ា ស្រីណាន នឹងត្រូវប្រកួតប្រជែងជាមួយបណ្ដាបេក្ខភាពផ្សេងៗទៀតតាមរយៈការបោះឆ្នោតលើបណ្ដាញសង្គម Facebook តាមរយៈការ like និង share ដើម្បីជ្រើសរើសបេក្ខភាពលេចធ្លោ៥រូបជាប់ដោយស្វ័យប្រវត្តិ។ ក្នុងនោះគណៈកម្មការរៀបចំកម្មវិធីប្រកួត Miss Teen International Cambodia 2023 ក៏ត្រៀមនឹងជ្រើសរើសបេក្ខភាពលេចធ្លោដើម្បីទៅវគ្គបន្តក្នុងពេលឆាប់ៗផងដែរ។

តាមរយៈសមត្ថភាព និងរូបសម្រស់តារាវ័យក្មេងរូបនេះ មានបណ្ដាហ្វេនៗ និងទស្សនិកជនជាច្រើនបានចូលរួម អបអរសាទរ និងជឿជាក់ថាកូនស្រីអ្នកនាង អ៊ីត នឹងអាចមានសមត្ថភាពបន្តទៅវគ្គជ្រៅៗទៀត ឬអាចក្លាយជាម្ចាស់ជយលាភីក៏ថាបាន។

ងាកទៅម្ដាយរបស់ ង៉ា ស្រីណាន អ្នកនាងស្រី អ៊ីត ឯណោះវិញទំនងជាសប្បាយរីករាយនឹងអ្វីដែលកូនស្រីរបស់អ្នកនាងបានធ្វើនាពេលនេះ ព្រោះកន្លងទៅអ្នកនាងធ្លាប់និយាយថានឹងជំរុញលើកទឹកចិត្តកូនស្រីក្នុងវិថីសិល្បៈឱ្យមានកេរ្តិ៍ឈ្មោះដូចខ្លួន ប្រសិនកូនស្រីអ្នកនាងអាចមានសមត្ថភាព។ តាមរយៈចូលរួមប្រកួតកម្មវិធីខាងលើបវរកញ្ញាវ័យក្មេងខាងលើអាចនឹងមានកេរ្តិ៍ឈ្មោះល្បីដូចជាម្ដាយរបស់អ្នកប្រសិនបើកញ្ញាអាចក្លាយជាម្ចាស់មកុដកម្មវិធី Miss Teen Cambodia 2023 នេះបានមែន។

តារាកំប្លែងល្បីឈ្មោះអ្នកនាង អ៊ីត កំពុងជួយត្រួសត្រាយផ្លូវជាខ្លាំងឱ្យកូនស្រីរបស់ខ្លួនដើម្បីប្រឡូកលើវិថីសិល្បៈដូចខ្លួនក្នុងរូបភាពផ្សេងៗ។ ជាក់ស្ដែងតាមរយៈការចូលរួមប្រកួតកម្មវិធី Miss Teen International Cambodia 2023 ង៉ា ស្រីណាន នឹងចាប់ផ្ដើមមានឈ្មោះល្បីៗជាបណ្ដើរៗលើវិថីសិល្បៈ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×