Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រដាស់មិនអាចខ្ចប់ភ្លើ! ភរិយា អ៊ីណូ ទម្លាយរឿងរ៉ាវបែ.កបា.ក់ជាសាធារណៈ

spot_img

ភ្នំពេញ ៖ នៅទីបំផុតអតីតភរិយារបស់តារាចម្រៀងក្នុងផលិតកម្មសាន់ដេលោក អ៊ីណូ បានទម្លាយរឿងរ៉ាវនៃការបែ.កបា.ក់គ្នាជាសាធារណៈហើយ បន្ទាប់ពីតារាចម្រៀងរូបនេះព្យយាមលាក់បាំងមិនបញ្ចេញឲ្យមហាជនបានដឹងជុំវិញបញ្ហាខាងលើនេះ។
រឿងរ៉ាវនៃការបាក់បែកចំណងស្នេហ៍របស់លោក អ៊ីណូ នាពេលនេះទើបតែត្រូវបានគេចាប់អារម្មណ៍នៅក្នុងរយៈពេលថ្មីៗនេះប៉ុណ្ណោះ ក្រោយពេលគេឃើញមានការបង្ហោះសារប្លែកៗទាំងលោក និងអតីតភរិយានៅលើបណ្តាញសង្គមហ្វេសប៊ុក។

យ៉ាងណាពាក្យចាស់ពោលថា ក្រដាស់មិនអាចខ្ចប់ភ្លើងបានឡើយ ក្រោយរឿងរ៉ាវខាងលើនេះកាន់តែត្រូវបានគេជឿជាក់មួយរយភាគរយថា ចំណងស្នេហ៍របស់ពួកគេពិតជាដល់ផ្លូវបំបែក បន្ទាប់ពីអតីភរិយារបស់លោក អ៊ីណូ បានទម្លាយសារច្បាស់ៗនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះ។
អតីតភរិយាលោក អ៊ីណូ ដែលមានឈ្មោះថា ម៉ូនីតា បានបង្ហោះសំណេរនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា «មនុស្សស្រីថោ.កទាបបំផុត គឺមនុស្សស្រីដែលដឹងថា គេមានប្រពន្ធកូន ហើយក៏នៅតែព្យាយាមចូលមកបំបែកបំបាក់ និយាយផ្អែម ឲ្យភ្នែក ឲ្យដៃ ឲ្យខ្លួន ព្រោះតែស្រលាញ់ប្ដីគេ ហើយចង់បានមកជារបស់ខ្លួនឯង»។

នាងបន្ថែមថា «មនុស្សប្រុសថោ.កទាបបំផុត គឺជាមនុស្សប្រុសដែលរកឱកាសដើម្បីក្បត់ប្រពន្ធកូនខ្លួនគ្រប់ពេល ចូលចិត្តទៅប្រឡូកប្រឡាក់ជាមួយមនុស្សស្រីរាត់រាយ មិនចេះភ្ញាក់រលឹកនៅពេលទទួលបានឱកាស គ្មានភាពស្មោះត្រង់ ចំពោះប្រពន្ធកូនខ្លួនឯងសោះឡើយ។

នាងថា ខ្ញុំដល់ដំណាក់កាលលេងនិយាយអ្វីទាំងអស់ សូមដើរផ្លូវចាស់ឲ្យសប្បាយ ខ្ញុំជឿថាបើនៅបែបនេះ គ្មានថ្ងៃស្គាល់ទេពាក្យថា សុភមង្គលគ្រួសារ ជឿថា គ្មានថ្ងៃដល់កោះត្រើយនឹងគេទេ បើនៅបែបនឹង ខ្ញុំសុំដកខ្លួន ព្រោះទ្រាំឆ្អែតហើយ កម្មរបស់ខ្ញុំក៏បានសងរួចរាល់ហើយដែរ មានស្រីរាប់មិនភ្លេច ខ្ញុំអាចទ្រាំបាន តែបើជេរប្រមា.ថមើលងា.យប្រពន្ធនៅនឹងមុនស្រី ខ្ញុំមិនអាចទ្រាំបានឡើយ ខ្ញុំសុំដកខ្លួន ព្រោះចំណាយពេលវេលាមកច្រើនគួរសមហើយដែរ ឱកាសខ្ញុំក៏ទុកឲ្យច្រើនគួរសមហើយដែរ ត្រឹមរយៈពេលបីឆ្នាំសោះ ធ្វើឲ្យខ្ញុំរស់ដូចស្លា.ប់»។
ដោយឡែកសម្រាប់តារាចម្រៀងលោក អ៊ីណូ វិញក៏មិនបានអធិប្បាយអ្វីច្រើនពីរឿងបែកបាក់នេះឡើយ ប៉ុន្តែចុងក្រោយនៅថ្ងៃខួបកំណើតតារាចម្រៀងរូបនេះក៏បានរំលេចសំណេរខ្លីមួយនៅលើគណនេយ្យហ្វេសប៊ុកថា ឆ្នាំនេះ អរគុណខួបខ្លួនឯង នឹងគោរពអរគុណសំរាប់ការជូនពរ សូមឲ្យស្រាលខ្លួនគ្រប់រឿង សូមអោយគ្រប់រឿងមិនល្អ ពិបាកចិត្ត សូមរលាយបាត់ផុតផុត តាមឆ្នាំចាស់ចុះ សូមឱ្យទៅចុះ»។

តាមរយៈសំណេរខាងលើនេះគឺប្រាកដណាស់ស្នេហារវាងលោក អ៊ីណូ និង អតីតភរិយាពិតជាដើរដល់ផ្លូវបំបែកយ៉ាងពិតប្រាកដ បន្ទាប់ពីអ្នកទាំងពីបានរួមរស់នៅក្រោមដំបូលតែមួយ រហូតទទួលបានកូនម្នាក់ទាំងមិនទាន់បានចូលរោងការជាផ្លូវការ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×