Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ទៀតហើយ! ស្ទាក់​ឃាត់​ឡាន​រត់​ឈ្នួល ដឹក​អ្នកដំណើរ​មក​ពី​ភ្ជុំ ពេល​សួរ «តើ​ខុស​អ្វី» ប៉ូលិស​នៅត្រង់​ចំណុច​ផ្សារ​ព្រៃទទឹង (ផ្លូវជាតិ​លេខ៣) ឆ្លើយ​ថា…

spot_img

រឿងអាស្រូវប៉ូលិសចរាចរណ៍ ក្នុងមួយរយៈពេលចុងក្រោយនេះ ឃើញថាបានក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គម ទាក់ទងរឿងចាប់ផាកពិន័យនៅលើដងផ្លូវដ៏ជ្រុលហួសហេតុ ក្នុងនោះ សូម្បីតែមិនស្គាល់ខែបុណ្យខែទាន។

អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ ក្តៅក្រហាយ និងស្អប់យ៉ាងខ្លាំងបំផុតនោះ គឺត្រង់ថាបើទោះជាពួកគាត់មានឯកសារយានយន្តគ្រប់គ្រាន់យ៉ាងណា ក៏ប៉ូលីសចេញរកលុយដាក់ហោប៉ៅមួយចំនួនទាំងនោះ ហៅឃាត់ថាខុសនេះខុសនោះ ធ្វើយ៉ាងណាដើម្បីជំរិតយកលុយពីកម្លាំងញើសឈាមរបស់គេទាល់តែបាន ដោយមិនខ្វល់ពីការណែនាំរបស់អគ្គស្នងការ ដែលបានបញ្ជាក់ហើយថា បើគេមិនល្មើសច្បាប់ មិនត្រូវឃាត់យានយន្តសួររកឯកសារគេឡើយ!។

ជាក់ស្តែង ដូចករណីនេះ ប៉ូលីសនៅផ្លូវជាតិលេខ៣ នៅចំណុចផ្សារព្រៃទទឹង ដែលបានស្ទាក់ចាប់ឡានរត់ឈ្នួល១គ្រឿង ដឹកអ្នកដំណើរពីស្រុកមកភ្នំពេញ បន្ទាប់ពីបុណ្យភ្ជុំ បានបង្កការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជននៅលើបណ្តាញសង្គម បន្ទាប់ពីឃើញថា នៅពេលសួររកមូលហេតុថា តើខុសអ្វី បើមានឯកសារគ្រប់គ្រាន់ទាំងអស់ហើយហ្នឹង ប៉ុន្តែ ប៉ូលិសដែលស្ទាក់រូបនោះ ពុំបានបញ្ជាក់ថាខុសអ្វីនោះទេ ដោយឲ្យរង់ចាំជួបមេ…។

ទាក់ទងរឿងសួរថា តើ «ខុសអ្វី» មហាជនជាច្រើន បានដាក់ចំៗថា អត់មានខុសអ្វីទេ គឺខុសត្រង់មិនឲ្យលុយ ខណៈអ្នកខ្លះស្អប់ខ្លាំងពេកដល់ថ្នាក់ប្រើពាក្យដាក់ឲ្យយ៉ាងអាក្រក់បែបនេះថា «ឆ្កែចង់សុីអាចម៌ ឲ្យអាចម៌សុីទៅ ចប់ហើយ!»។

បើតាមប្រជាពលរដ្ឋ បានរាយការណ៍ឲ្យដឹងថា នៅផ្លូវជាតិលេខ៣នេះ គិតត្រឹមពី (ទឹកថ្លា ទៅដល់ អង់តាសោម) មាន ៥ កន្លែងស្ទាក់ចាប់ឡានម៉ូតូ ដែលមួយថ្ងៃៗ ធ្វើតែឲ្យប្រជាជនស្អប់យ៉ាងខ្លាំង ព្រោះថាយើងមិនខុសក៏ថាខុសដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានលើកឡើងចំៗទៀតថា ប៉ូលីសខ្លះសូកលុយគេដើម្បីធ្វើការ អស់លុយច្រើនពេក ដូច្នេះហើយបានជាខិតខំស្វែងរកលុយណាស់ បើប៉ូលីសឡើងដោយសមត្ថភាព ពួកគាត់មានសីលធម៌ល្អក្នុងការនិយាយអប់រំពលរដ្ឋគួរឱ្យគោរពណាស់ តែបើប៉ូលីសដែលឡើងដោយសារលុយ គេនិយាយតែរឿងលុយប៉ុណ្ណោះ អត់ដែលចេះណែនាំពលរដ្ឋដែលមានកំហុសបន្តិចបន្តួចសោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×